Banner KNP Detail Top

បុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្សប្រុសស្រី ៤នាក់ទៀត ចេញពីក្លឹបកម្សាន្តមួយកន្លែង រួចបើករថយន្តយ៉ាងលឿន ក៏បួងចង្កូតបត់ជ្រុលទៅបុករថយន្តចតស្ងៀម បណ្ដាលឲ្យរថយន្តខ្លួនឯង ក្រឡាប់ផ្ងារជើងទ្រមេឃ

បុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្សប្រុសស្រី ៤នាក់ទៀត ចេញពីក្លឹបកម្សាន្តមួយកន្លែង រួចបើករថយន្តយ៉ាងលឿន ក៏បួងចង្កូតបត់ជ្រុលទៅបុករថយន្តចតស្ងៀម បណ្ដាលឲ្យរថយន្តខ្លួនឯង ក្រឡាប់ផ្ងារជើងទ្រមេឃ


ភ្នំពេញ ៖ កាលពី ថ្ងៃទី ៧ខែមករាឆ្នាំ២០២៣ ត្រង់ចំណុចក្បែររង្វង់មូលសម្តេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកMAZDA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1981 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្សប្រុសស្រី ៤នាក់ទៀត ទើបតែចេញពីក្លឹបកម្សាន្តមួយកន្លែង ដោយធ្វើដំណើរតាមបណ្តោយផ្លូវរដ្ឋសភាក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿនលុះដល់ចំណុចកើតហេតុបានបួងចង្កូតបត់ស្តាំបានជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BG-4492 ចតស្ងៀម នៅលើចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរនឹងអ្នករួមធ្វើដំណើរក្នុងរថយន្តរងរបួស។

សមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង