ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្រីស្អាតវ័យក្មេង ដែលកំពុងតែយកឆក់បេះដូងទស្សនិកជន
ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្រីស្អាតវ័យក្មេង ដែលកំពុងតែយកឆក់បេះដូងទស្សនិកជនយ៉ាងភ្លូកទឹកភ្លូកដី
ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ បវរកញ្ញា Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្រីស្អាតវ័យក្មេង ដែលកំពុងតែយកឆក់បេះដូងទស្សនិកជនយ៉ាងភ្លូកទឹកភ្លូកដី និងត្រូវជាម្ចាស់មកុដលំដាប់រងទី៥ នៅក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 រូបនេះ បានចេញមុខមកនិយាយក្ដែងៗនៅក្នុងការឡាយរបស់ខ្លួន ក្រោយពេលមានគេនាំគ្នាហាក់ដូចជាមានការងឿងឆ្ងល់មិនឈប់ និងបានសួរទៅនាងថា «ហេតុអ្វីក៏បងមិនសម្ដែងជាតួឯកអញ្ចឹង បែរជាមកដើរតួធ្វើជានារីដណ្ដើមប្ដីគេទៅវិញ?»។
នេះបើយោងទៅតាមរយៈគណនី Tik Tok មួយ បានចេញមកបង្ហោះវីដេអូនៅពាក្យសម្ដីរបស់កញ្ញាវត្តី ដោយបានសរសេរភ្ជាប់ជាមួយខ្លឹមសារប៉ុន្មានម៉ាត់បែបនេះថា «អ្នកទាំងអស់គ្នា ការពិតទៅ មិនមែនចែតី ចង់តែសម្ដែងជាតួដណ្ដើមប្ដីគេនោះទេ ចែតីក៏ធ្លាប់ Director អោយសម្ដែងជាតួឯកដែរ ប៉ុន្តែពិបាកត្រង់រកតួប្រុសដែលមានកម្ពស់ខ្ពស់ជាងចែតី បើយកអ្នកមានកម្ពស់ខ្ពស់ជាងចែតីតែបន្តិច គឺពិបាកកន្លែងឈុត Sweet តែបើយកអ្នកមានកម្ពស់ស្មើ ឬទាបជាងចែតីតែតិច ដឹងតែគាត់កើតតួម៉ែតែម្តង»។
បន្ទាប់ពីបានឃើញគណនី Tik Tok ខាងលើនេះ បង្ហើបសារដូច្នេះរួចមក ក៏មានអ្នកគាំទ្រមិនតិចនាក់នោះឡើយ បាននាំគ្នាចូលទៅខមិនសើចគ្រប់ៗគ្នាថា « ចែតី និយាយត្រូវ ដើរលើវិស័យនេះអោយគ្រប់ទំរង់ ទើបចែរឹតល្បីខ្លាំង»។ ហ្វេនៗខ្លះទៀតក៏បានបញ្ចេញមតិថា «ចេតី សុំតែជាមួយបងថេណាទេ ខ្ពស់ដូចគ្នា» «បើបានពួកគាត់សម្តែងជាមួយគ្នាដឹងតែសមគ្នាអែមម៉ង!»។
ស្រលាញ់ និងគាំទ្រខាងបវរកញ្ញាកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឃី ខ្លះទៀតក៏បានលើកឡើងចំៗថា «ញុមលះបង់ហា ណាពីមុនខាងប្រពន្ធដើមដល់លូវ ដើម្បីចែតី ទោះស្អប់ប្រពន្ធចុងក៏នៅធីមចុងដែរ»។ ភ្លាមៗនោះ គណនីខាងលើ ក៏បានចូលទៅខមិនឆ្លើយតបទៅវិញថា «ដូចនោះ ដូចខ្ញុំក៏ចឹងដែរ ទ្រាំស្រឡាញ់ធីមប្រពន្ធចុង តែចែតីថា ឈប់សម្តែងតួចឹងហើយ»៕