Banner KNP Detail Top

ក្មេងប្រុសជំទង់ម្នាក់ បានជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗ ៣ថ្ងៃជាប់គ្នា បន្សល់ទុកប្រពន្ធ និងកូនម្នាក់ អាយុ៣ខែ ឲ្យនៅកំព្រា ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ១០៤ ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្មេងប្រុសជំទង់ម្នាក់ បានជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗ ៣ថ្ងៃជាប់គ្នា បន្សល់ទុកប្រពន្ធ និងកូនម្នាក់ អាយុ៣ខែ ឲ្យនៅកំព្រា

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ១០៤ ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ក្មេងប្រុសជំទង់ម្នាក់បានជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗ៣ថ្ងៃជាប់គ្នា ដោយថ្ងៃទី១និងទី២ជិះម៉ូតូដួល ប៉ុន្តែមិនអី លុះដល់ថ្ងៃទី៣ ស្រាប់តែស្លាប់ ខណៈកំពុងជិះម៉ូតូ ស្រាប់តែម៉ូតូកង់បីមួយគ្រឿងបុ.ក បណ្ដាលឲ្យខ្ទា.តផ្ទ.ប់ជាមួយគោយន្តកន្ត្រៃដឹកគ្រែនិងទូ១គ្រឿងទៀតយ៉ាងពេញទំហឹង។
ក្មេងប្រុសជំទង់រងគ្រោះឈ្មោះ រ៉ាត់ ចន្នី ហៅបារាំង អាយុ១៧ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ ហើយថ្វីដ្បិតតែទើបមានអាយុ១៧ឆ្នាំ ប៉ុន្តែមានប្រពន្ធ និងកូនម្នាក់ អាយុ៣ខែទៅហើយ ដោយប្រពន្ធមានអាយុបង១ឆ្នាំ ។ កាលពីមុនជនរងគ្រោះ គឺជាកម្មកររោងចក្រផលិតទឹកកក ប៉ុន្តែក្រោយមកបានឈប់ដោយសារមានរឿងទំនាស់ជាមួយថៅកែ ហើយត្រូវបានថៅកែវាយរួចបង់លុយឲ្យចំនួន៣លានរៀល។


ជនរងគ្រោះនេះជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលខ្លួនឯង២ថ្ងៃជាប់ៗគ្នារួចមកហើយ ដោយឡែកនៅព្រឹកថ្ងៃកើតហេតុបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-4108 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវលេខ១០៤នេះ បន្ទាប់មកបានបត់ត្រឡប់ក្រោយវិញ ហើយក៏ត្រូវម៉ូតូកង់៣មួយគ្រឿងបើកបរស្របគ្នាបុក បណ្តាលឲ្យដួលខ្ទាតផ្ទប់គោយន្តកន្ត្រៃដឹកគ្រែនិងទូ ដែលកំពុងធ្វើដំណើរស្របទិសដៅគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្ដង ហើយម៉ូតូកង់បីបានបើករត់បាត់ ។ នគរបាលប៉ុស្តិ៍ទៀន សហការណ៍ជាមួយនគរបាលចរាចរណ៍ខណ្ឌដង្កោចុះទៅធ្វើការវាស់វែង និងស្រាវជ្រាវរកម៉ូតូកង់បីនោះហើយ ៕

អត្ថបទដែលជាប់ទាក់ទង