Banner KNP Detail Top

ជនសង្ស័យ ជិះម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿន ជិះដេញតាមពីក្រោយ រួចស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ជិះម៉ូតូជ្រុលទៅបុករថយន្ត ដែលឈប់ចតចោល បណ្ដាលដួល

ជនសង្ស័យ ជិះម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿន ជិះដេញតាមពីក្រោយ រួចស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ជិះម៉ូតូជ្រុលទៅបុករថយន្ត ដែលឈប់ចតចោល បណ្ដាលដួល

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចជាប់អគារវឌ្ឍនៈ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១០២ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JA-6106 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿនទៀតផង។ ស្របពេលនោះដែរ ក៏មានបុរសនារីចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ជិះដេញតាមពីក្រោយ និងស្រែកថា ចោរៗ ដោយមិនដឹងថា តើជាករណីអ្វីអោយពិតប្រាកដនោះទេ0x017d7។ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យនោះក៏បានបត់ស្ដាំទៅផ្លូវ១០២ ក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល2-2089 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតក្រពឹតផ្នែកខាងក្រោយ ចំណែកឯឆ្វេង។ រីឯម៉ូតូជនសង្ស័យវិញ ក៏បានដួលរងការខូចខាតបន្តិចបន្តួចផងដែរ។ ខណៈពេលនោះ ជនសង្ស័យម្នាក់ដែលជាអ្នករួមដំណើរពីក្រោយ ក៏បានងើបរត់ឡើងជិះម៉ូតូរបស់បក្សពួកមួយគ្រឿងទៀត រត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯជនសង្ស័យម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូក៏ព្យាយាមងើបរត់ចោលម៉ូតូបានប្រមាណ២០០ម៉ែត្រចេញពីកន្លែងកើតហេតុ តែក៏ត្រូវបានសន្តិសុខដែលយាមនៅអគារវឌ្ឍនៈ ចាប់ឃាត់ខ្លួនយកមកវិញ។ ដោយឡែក បុរសនិងនារីដែលជិះដេញតាមពីក្រោយជនសង្ស័យនោះ ក៏បានជិះម៉ូតូដេញតាមជនសង្ស័យដែលរត់ឡើងជិះម៉ូតូបក្សពួកនោះជាបន្តទៀតបាត់ទៅ។ ជនសង្ស័យដែលត្រូវសន្តិសុខឃាត់ជាប់នោះ បានឆ្លើយប្រាប់មូលហេតុដែលខ្លួនរត់ចោលម៉ូតូថា «ខ្លួនត្រូវគេដេញវាយ ទើបខ្លួនរត់ចោលម៉ូតូ» និងបាននិយាយថា «មកពីខ្លួនជិះលឿនពេក ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបរបស់គេ ដែលមានតម្លៃថ្លៃ ទើបភ័យពេក ហើយក៏រត់ចោលម៉ូតូតែម្តង» ៕

អត្ថបទដែលជាប់ទាក់ទង