Banner KNP Detail Top

បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀត បានរងរបួស ខណៈបើកម៉ូតូឌុបគ្នាលឿន គេចពីរថយន្តមួយគ្រឿង ជ្រុលទៅបុកខឿនដួលបោកក្បាលនៅនឹងថ្នល់

បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀត បានរងរបួស ខណៈបើកម៉ូតូឌុបគ្នាលឿន គេចពីរថយន្តមួយគ្រឿង ជ្រុលទៅបុកខឿនដួលបោកក្បាលនៅនឹងថ្នល់

ភ្នំពេញ ៖ កាលពី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ
ក្បែរនឹងរង្វង់មូលវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
សពជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដនៅឡើយ តែគេ ហៅឈ្មោះក្រៅ ថាផែនដី ជាបុគ្គលិកបម្រើការងារក្នុងហាងលក់ស៊ុបនៅក្នុងកោះពេជ្រ។

មុនពេលកើតហេតុគាត់បានឃើញបុរស២នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ព្រះវិហារ 1D-6685 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានអកហ្សឺនឹងរថយន្តមិនចាំម៉ាក បានបើកបត់ឆ្លងផ្លូវក៏ជ្រុលចង្កូតហោះទៅបុកខឿនផ្លូវ ដួលបោកក្បាលនៅនឹងថ្នល់បណ្តាលឲ្យបុរសជាអ្នកឌុបបានបែកក្បាលស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើរបានរងរបួសស្រាល ។

សមត្ថកិច្ចចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំសាច់ញាតិមកទទួល និងបានហើយធ្វើកំណត់ហេតុប្រគល់សពឲ្យ ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង