Banner KNP Detail Top

បុរសម្នាក់ ត្រូវបានរថយន្តដឹកទំនិញមួយគ្រឿង បុកពីក្រោយពេញទំហឹង អូសម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឱ្យអ្នកបេីកម៉ូតូ ស្លាប់ក្រោយកង់រថយន្ត

បុរសម្នាក់ ត្រូវបានរថយន្តដឹកទំនិញមួយគ្រឿង បុកពីក្រោយពេញទំហឹង អូសម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឱ្យអ្នកបេីកម៉ូតូ ស្លាប់ក្រោយកង់រថយន្ត

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សិ្ថតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃេីញបុរសម្នាក់ បេីកបរម៉ូតូម៉ាក Honda Dream ស៊េរី ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AA-6164 ទិសដៅពីកេីតមកលិចស្របទិសគ្នាជាមួយរថយន្ដដឹកទំនិញមួយគ្រឿង ពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3G-4732 លុះពេលមកដល់ត្រង់ចំណុចកេីតហេតុ អ្នកបេីកបររថយន្ដខាងលេី ក៏បានជ្រុលទៅបុកម៉ូតូពីក្រោយអូសជាច្រេីនម៉ែត្រ បណ្ដាលឱ្យអ្នកបេីកបរម៉ូតូស្លាប់ក្រោមកង់រថយន្តដឹកទំនិញយ៉ាងអណោចអធ័មតែម្តង។

សមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តមកអធិការធ្វើការសួរនាំ រីឯម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកឯ សពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់អោយទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង