Banner KNP Detail Top

ប្អូនបង្កើត បាននិយាយថា បងប្រុសគាត់ទៅចូលរួមក្នុងពីធីមង្គលការមិត្តភក្តិ បន្ទាប់មកក៏មិនឃើញមកត្រឡប់ទៅផ្ទះវិញ ទើបពួកគាត់បានបង្ហោះសារ ស្វែងរកបងប្រុស តាមបណ្ដាញសង្គមហ្វេសប៊ុក

ប្អូនបង្កើត បាននិយាយថា បងប្រុសគាត់ទៅចូលរួមក្នុងពីធីមង្គលការមិត្តភក្តិ បន្ទាប់មកក៏មិនឃើញមកត្រឡប់ទៅផ្ទះវិញ ទើបពួកគាត់បានបង្ហោះសារ ស្វែងរកបងប្រុស តាមបណ្ដាញសង្គមហ្វេសប៊ុក

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចក្នុងទឹកប្រឡាយ ជាប់ផ្លូវកៅស៊ូ ក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបានសហការជាមួយកម្លាំងការិ យាល័យបច្ចេកទេសវិទ្យាសាស្ត្រ, កម្លាំងនគរបាលចរាចរណ៍, កម្លាំងអធិការក្រុង និងគ្រូវពេទ្យផ្នែកកោលស្យវិច័យចុះដល់ កន្លែងកើតហេតុ ធ្វើការពិនិត្យស.ពជនរងគ្រោះ និង បន្តសាកសួររកសាច់ញាតិសព ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី។
ជនរងគ្រោះ ឈ្មោះ ហ៊ាន សាវ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។ តាមការពិនិត្យលើដងខ្លួនសព ផ្នែកក្បាល (មានស្នាមបែកលើភ្នែកខាងឆ្វេង និងបាក់ក) ផ្នែក និងអវយវៈដងខ្លួន (ពុំមានស្នាមអ្វីគួរឱ្យសង្ស័យនោះទេ) ។ តាមការពិនិត្យកន្លែងកើតហេតុ ជាទីតាំងផ្លូវមានសភាពកោង និងទួលខ្ពស់ និងមានប្រឡាយទឹកអមសងខាងផងដែរ។
បំភ្លឺសាក្សី បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ គាត់បានទៅបូមទឹកដាក់ស្រែនៅចំណុចទួលត្រពាំងចក តាមបណ្ដោយផ្លូវទៅភ្នំក្រោម ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ។
ក្រោយពីដាក់ម៉ាស៊ីនបូមទឹកចូលស្រែរួច គាត់បានដើរមកនិយាយលេងជាមួយឈ្មោះ ជៀប រឿន ភេទប្រុស អាយុ៥៨ឆ្នាំ ។ ចំណែកឈ្មោះ ជា ព្រឹម ភេទប្រុស កំពុងតែដកដើមឈូកនៅម្ខាងប្រឡាយទឹកក្នុងស្រែ ដោយគាត់ឈរនៅម្ខាងលើចិញ្ចើមផ្លូវកៅស៊ូ មួយសន្ទុះ គាត់ក៏ឃើញមួកសុវត្តិភាពអណ្ដែតក្នុងទឹក ភ្លាមនោះគាត់ក៏ចុះទៅស្រង់មួកយកមក ស្រាប់តែឃើញមានសក់ក្បាលមនុស្សអណ្ដែតក្នុងទឹកទៀត គាត់ក៏បានព្យាយាមមើលទៅ ទើបដឹងថាមានមនុស្សស្លា.ប់ក្នុងទឹក ហើយក៏រាយការទៅលោកមេភូមិតែម្តង។
បើតាមការស្ដាប់បំភ្លឺរបស់ឈ្មោះ ហ៊ាន សាវឿយ ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង៥និង៣៩នាទីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បងប្រុសរបស់គាត់បានធ្វើដំណើរចេញពីផ្ទះនៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដើម្បីចូលរួមក្នុងពីធីមង្គលការរបស់មិត្តភក្តិ ស្ថិតនៅភូមិក្របីរៀល សង្កាត់ក្របីរៀល ដោយម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-8230 ។


បន្ទាប់មកក៏មិនឃើញជនរងគ្រោះត្រឡប់ទៅផ្ទះវិញដែរ ចំណែកទូរស័ព្ទក៏ទំនាក់ទំនងមិនបាន ទើបពួកគាត់បានបង្ហោះសារផ្សព្វផ្សាយស្វែងរកជនរងគ្រោះ តាមបណ្ដាញសង្គមហ្វេសប៊ុក ។ លុះវេលាម៉ោង១០និង ៣០នាទីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៣ គាត់បានទទួលដំណឹងតាមទូរស័ព្ទពីសមត្ថកិច្ចថា ប្រទះឃើញសពរបស់បងប្រុសគាត់នៅក្នុងទឹកប្រឡាយ ត្រង់ចំណុចកន្លែងកើតហេតុនេះ លុះពេលគាត់មកដល់ពិនិត្យជាក់ស្តែង ទើបដឹងថា សពនោះពិតជាបងប្រុសបង្កើតរបស់គាត់ប្រាកដមែន។
ផ្អែកតាមការស្ដាប់បំភ្លឺសាក្សីនៅកន្លែងកើតហេតុ និងស្ដាប់បំភ្លឺរបស់ប្អូនបង្កើតជនរងគ្រោះ, តាមការពិនិត្យពិភាគទៅលើសាកសព, ពិនិត្យវិភាគជុំវិញកន្លែងកើតហេតុ, ម៉ូតូនិងមួកការពាររបស់សព ស្ថិតក្នុងទឹកប្រឡាយនៅទាំងអស់ សូម្បីតែលុយក៏នៅដែរ។
សន្និដ្ឋានបានឱ្យដឹងថា ករណីនេះ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លាប់ ដែលបង្កឡើងដោយខ្លួនឯង។ សាកសព ត្រូវកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង