Banner KNP Detail Top

ភ្ញាក់ផ្អើល បុរសម្នាក់ ស្រវឹងស្រាបើករថយន្តមួយគ្រឿង បុករ៉ឺម៉កដឹកទឹកសុទ្ធ បណ្តាលឲ្យរងរបួស ម្នាក់ ហើយបើករត់

ភ្ញាក់ផ្អើល បុរសម្នាក់ ស្រវឹងស្រាបើករថយន្តមួយគ្រឿង បុករ៉ឺម៉កដឹកទឹកសុទ្ធ បណ្តាលឲ្យរងរបួស ម្នាក់ ហើយបើករត់


ភ្នំពេញ៖ កាលពី យប់ថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៣ នៅចំណុចមុខបុរីពិភពថ្មី ផ្លូវបេតុងចូលវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរនិងយុវជនម្នាក់ទៀតបើករុឺម៉កដឹកទឹកសុទ្ធមួយគ្រឿងធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់រុឺម៉កអែបចិញ្ចើមផ្លូវ ស្របពេលនោះក៏មានបុរសម្នាក់បើករថយន្តធុនត្រា មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខ ឧ.មានជ័យ 2A-8641បើកបរមកពីក្រោយក្នុងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុករុឺម៉កពីក្រោយពេញទំហឹងរុញចូលទៅផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងខូចខាតសម្ភារៈមួយចំនួន ចំណែករុឺម៉ករងការខូចខាតយ៉ាងដំណំនិងធ្លាក់ទឹកសុទ្ធរាយប៉ាយពេញផ្លូវ និងរងរបួសយុវជនម្នាក់ ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ករណីនេះ រថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់រហូតទៅដល់ខាងលិចវត្តសំរោងអណ្ដែតទើបប្រជាពលរដ្ឋនាំគ្នាដេញចាប់ជាប់ ភ្លាមនោះគេឃើញអ្នកបើកបររថយន្តចុះពីលើរថយន្តដើរទ្រេតទ្រោត ក្នុងស្ថានភាពស្រវឹង រួចក៏បានដើរទៅចូលក្នុងរថយន្តវិញដេកធ្វើមិនដឹង។ក្រោយមកប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចភ្លាមៗ។ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងរុឺម៉កទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង