Banner KNP Detail Top

បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនស្ត្រីទាំងក្មេង ទាំងចាស់ ៥នាក់ យកទៅផាកពិន័យ និងព្រមាន ធ្វើកិច្ចសន្យាឱ្យរាងចាល

បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនស្ត្រីទាំងក្មេង ទាំងចាស់ ៥នាក់ យកទៅផាកពិន័យ និងព្រមាន ធ្វើកិច្ចសន្យាឱ្យរាងចាល

ខេត្តប៉ៃលិន ៖ នៅ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចបរថ្មី ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្រោយពីឃាត់ខ្លួន នគរបាលបាននាំស្ត្រីទាំងអស់នោះមកសាកសួរនៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់បយ៉ាខា ចំនួន០៥នាក់ រួមមាន ៖ ទី១- ឈ្មោះ ហុន សុខឡេង អាយុ២១ឆ្នាំ មុខរបរមេផ្ទះ អ្នកចាក់ខ្លាឃ្លោក, ទី២- ឈ្មោះ ធា ចរចរិយ អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ អ្នកចាក់ខ្លាឃ្លោក, ទី៣- ឈ្មោះ ធឹម រស្មី អាយុ១៥ឆ្នាំ ជាបុគ្គលិកកាស៊ីណូ អ្នកចាក់ខ្លាឃ្លោក, ទី៤-ឈ្មោះ មាន កញ្ញា អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ អ្នកលេងបៀរ ស៊ីគូទគូទឹ និងទី៥-ឈ្មោះ ភិម ចិន្តា ភេទស្រី អាយុ៥០ឆ្នាំ មុខរបរមេផ្ទះ អ្នកលេងបៀរស៊ីគូទឹក។ អ្នកទាំង៥នាក់នេះ រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្រោយធ្វើការសាកសួរ អ្នកទាំង០៥នាក់នេះ បានសារភាពថាពួកគាត់ពិតជាបានលេងល្បែងស៊ីសងខុសច្បាប់ ដោយលេងបៀរស៊ីគូទឹក និងខ្លាឃ្លោក ពិតប្រាកដមែន។
ពាក់ព័ន្ធនឹងករណីនេះ កម្លាំងនគរបាលបានធ្វើសាវតាជាតិ តម្លើងមុខសញ្ញា ធ្វើកិច្ចសន្យារាងចាល និងផាកពិន័យ រួចឱ្យសាច់ញាតិបងប្អូនមកធានាយកទៅផ្ទះវិញរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង