Banner KNP Detail Top

គ្រោះថ្នាក់ធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ដួលរលំ ប៉ើងដំបូល និងខូចខាតផល ដំណាំប្រជាពលរដ្ឋ មានចំនួ ២ ភូមិ

គ្រោះថ្នាក់ធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ដួលរលំ ប៉ើងដំបូល និងខូចខាតផល ដំណាំប្រជាពលរដ្ឋ មានចំនួ ២ ភូមិ

 

ពោធិសាត់ៈ នៅ ថ្ងៃទី២៨ មីនា ២០២៣ នេះ មានករណីគ្រោះថ្នាក់ធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ដួលរលំ ប៉ើងដំបូល និងខូចខាតផល ដំណាំប្រជាពលរដ្ឋ មានចំនួ ២ ភូមិ នៅភូមិប្រហាល និងភូមិសំសាន្ត បណ្ដាលឲ្យ ខូចខាតផ្ទះប្រជាពលរដ្ឋ សរុបរួមចំនួន ១៦៧ ខ្នងផ្ទះ។

ករណីគ្រោះធ្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ បណ្តាលឱ្យរងផលប៉ះពាល់ នៅក្នុងភូមិប្រហាល បណ្ដាលឱ្យខូចខាត ចំនួន ២៤ ខ្នងផ្ទះ ធ្ងន់ ចំនួន ១៣ ខ្នងផ្ទះ មធ្យមចំនួន ៩ ខ្នងផ្ទះ .ស្រាលចំនួន ២ ខ្នងផ្ទះ នៅភូមិសំសាន្ដ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ១៤៣ ខ្នងផ្ទះ ធ្ងន់ចំនួន ៦២ ខ្នងផ្ទះ មធ្យមចំនួន ៥០ ខ្នងផ្ទះ ស្រាលចំនួន ៣១ខ្នងផ្ទះ។
ផ្ទះអតីត យុទ្ធជនសង្គមកិច្ច មានចំនួន ៣០ ខ្នងផ្ទះ ក៍បានរងគ្រោះដោយភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរងគ្រោះធ្ងន់ ចំនួន ១៥ ខ្នងផ្ទះ .មធ្យមមានចំនួន ២ខ្នងផ្ទះ ស្រាលមាន ចំនួន ១៣ ខ្នងផ្ទះ ផងដែរ។
នៅវេលាម៉ោងជិត ៧ ល្ងាចថ្ងៃទី២៩ មីនា ២០២៣នេះ ម៉ោងនេះ គេកំពុងធ្វើទិន្នន័យពី ករណីនេះ យប់ហើយ ដោយសាខាកាកបាទក្រហមខេត្ត គ្រោងនឹងយកអំណោយទៅចែក ជូនពួកគាត់ នៅថ្ងៃស្អែកនេះ តែក្នុងករណីនេះ មិនបណ្តាលឱ្យមនុស្ស ឬសត្វ រងរបួសនោះឡើយ ដោយគ្រាន់តែរងការខូចខាតផ្ទះសម្បែង និងទ្រពសម្បត្តិ រងការខូចខាតខ្លះៗ ដោយសារខ្យល់ និងទទឹកអស់៕

អត្ថបទដែលជាប់ទាក់ទង