Banner KNP Detail Top

ជនដៃដល់ចាក់សម្លាប់ម្ដាយបង្កើត បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ហើយ

ជនដៃដល់ចាក់សម្លាប់ម្ដាយបង្កើត បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ហើយ


(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនជនដៃដល់ម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចាក់សម្លាប់ម្ដាយបង្កើត។
ហេតុការណ៍អំពើឃាតកម្មនេះ បានកើតឡើងនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៦E2 (បន្ទប់ជួលលេខ៤F) ជាន់ទី១ ផ្លូវរថភ្លើងក្រុមទី២៣ ភូមិ១០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ ឆៀប ឆែ អាយុ៣៤ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅផ្ទះជួលខាងលើជាមួយម្តាយ។
ក្រោយបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ ជនដៃដល់កំពុងស្ថិតក្រោមការសួរនាំពីតំណាងអយ្យការ ដើម្បីចាត់ការបន្ដ៕

អត្ថបទដែលជាប់ទាក់ទង