Banner KNP Detail Top

លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និង លោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខលោកតា លោកយាយ អ៊ុ ពូ មីង និង បងប្អូនប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ១៥០ គ្រួសារ ដែលកំពុងតែរស់នៅក្នុងខណ្ឌ ៧មករា។

លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និង លោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខលោកតា លោកយាយ អ៊ុ ពូ មីង និង បងប្អូនប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ១៥០ គ្រួសារ ដែលកំពុងតែរស់នៅក្នុងខណ្ឌ ៧មករា។

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែ ចេត្រ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០២៣ នេះ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និង លោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខលោកតា លោកយាយ អ៊ុ ពូ មីង និង បងប្អូនប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ១៥០ គ្រួសារ ដែលកំពុងតែរស់នៅក្នុងខណ្ឌ ៧មករា។

នៅខណៈនោះផងដែរ, លោកឧកញ៉ា និង លោកជំទាវ និងក្រុមការងារកាកបាទក្រហមកម្ពុជា និង ក្រុមការងារប្រឆាំងកូវីត១៩ បានពាំនាំយកអំណោយជាច្រើនមុខ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ និង លោកយាយ លោកតា អ៊ុ ពូ មីង ក្នុង១គ្រួសារ រួមមានដូចជា៖ អង្ករ ១បាវ = ៥០ Kg, មី ១កេស, ទឹកសុទ្ធ ១កេស, ច្រាស់ដុសធ្មេញ, ទឹកអាល់កុលលាងសម្អាតមេរោគបាក់តេរីផ្សេងៗ និង ថវិកា ២ម៉ឺនរៀល ជាការដូជូនដល់លោកតា លោកយាយ អ៊ុ ពូ មីង និង បងប្អូនជាទីគោរពរាប់អាន។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ត និង លោកជំទាវ និងគ្រួសារ ព្រមទាំងបងប្អូនក្រុមការងារចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងតែរស់នៅនៅក្នុងខណ្ឌ៧មករា ទាំងអស់ សូមជូនពរឲ្យលោកតា លោកយាយ អ៊ុ ពូ មីង មានសុខភាពល្អ កំលាំង ពលំ មាំមួន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខសប្បាយគ្រប់ពេលវេលា និង ទីកន្លែងជាមួយនឹងដំណើរកំសាន្តទាំងទីជិត ទីឆ្ងាយរបស់បងប្អូនទាំងអស់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិយើងខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង