Banner KNP Detail Top

ជនសង្ស័យចំនួន៦នាក់ សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធពីបទបង្ករបួសស្នាម និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ជនសង្ស័យចំនួន៦នាក់ សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធពីបទបង្ករបួសស្នាម និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ខេត្តកំពង់ធំ ៖ កាលពី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យចំនួន៦នាក់ រួមមានឈ្មោះហុងលី អាយុ១៧ឆ្នាំ នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ទី២-ឈ្មោះ គង់ ស៊ីយាន អាយុ១៧ឆ្នាំ នៅភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ទី៣-ឈ្មោះ រ៉ី រុំ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ទី៤-ឈ្មោះ ណាន គឹមណន អាយុ១៧ឆ្នាំ នៅភូមិនាងនយ ឃុំចំណាក្រោម ស្រុកស្ទោង ទី៥-ឈ្មោះ គីន គឹមហង្ស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង និងទី៦-ឈ្មោះ គយ មេសា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រះន័ង្គល ឃុំចំណាក្រោម ស្រុក
ស្ទោង ។
សមត្ថកិច្ចបន្តថា ពួកគេបានប្រើហិង្សាដោយចេតនា និងធ្វើអោយខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៤ មេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយដងផ្លូវជាតិលេខ៦ ក្នុងភូមិឈាយ ឃុំសំព្រោជ ស្រុកស្អោង បណ្តាលឱ្យរបួសជនរងគ្រោះឈ្មោះ កន វ៉ាន់ឌី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិមឈាយ ឃុំសំព្រោជ ស្រុកស្ទោង មានរបួសនៅត្រង់ខ្នង និងវាយអោយខូចម៉ូតូ C១២៥ ឆ្នាំ២០១៥ ស្លាក់លេខ ព្រៃវែង១D១១៧៣ របស់ជនរងគ្រោះ ឈ្មោះធា ថី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ត្រូវខូចខាត ។ ជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង