Banner KNP Detail Top

នារីម្នាក់ បើករថយន្ត មួយគ្រឿង បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត រីឯរថយន្តកល់ជាប់ទៅមុខលែងរួច

នារីម្នាក់ បើករថយន្ត មួយគ្រឿង បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត រីឯរថយន្តកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវR5 ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តស៊េរីទំនេីបម៉ាកMG មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BP-8996 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយទំនងផ្លូវកោងផង និងមេឃកំពុងភ្លៀងផងក៏រេចង្កូតទៅបុកសួនពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខូចខាតអស់ប្រហែល៤ម៉ែត្រ ចំណែករថយន្តកល់ជាប់លើទ្រូងផ្លូវរងការខូចខាត និងទៅមុខលែងរួច។

សន្តិសុខក្រុមហ៊ុនបានចុះមកដល់ និងមានតំណាងខាងភាគីរថយន្តបង្កចុះមកដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលគ្នាជាមួយខាងភាគីក្រុមហ៊ុន ។ បន្ទាប់មកភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបានចេញសំណងថ្លៃការខូចខាតទៅឲ្យខាងភាគីក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ រួចក៏ហៅរថយន្តមកស្ទូចចេញពីទ្រូងផ្លូវ ហើយបើករថយន្តទាំងបែកកង់ខាងឆ្វេងបន្តដំណើរទៅមុខបាត់ទៅ៕

អត្ថបទដែលជាប់ទាក់ទង