Banner KNP Detail Top

ទើបរកឃើញសាកសពជនរងគ្រោះម្នាក់ទៀត ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូ នៅបន្ទាយមានជ័យ

ទើបរកឃើញសាកសពជនរងគ្រោះម្នាក់ទៀត ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូ នៅបន្ទាយមានជ័យ


បន្ទាយមានជ័យ៖ ហេតុនេះចំនួនជនរង គ្រោះ ស្លាប់បាន កើនពី២៦នាក់ ដល់២៧នាក់ ។
ក្រុមរុះរើ សម្អាត សំណង់ កាស៊ីណូ ហ្គ្រែនដាម៉ិន ស៊ីធីនិងកាស៊ីណុប៉ោយប៉ែតរីសត នៅក្រុងប៉ោយប៉ែតទើបរកឃើញសាកសពជនរងគ្រោះម្នាក់ទៀត ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូ(កាលពីម៉ោងជាង១១យប់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២ ) ។
នៅថ្ងៃទី១១ខែមករា ឆ្នំា២០២៣នេះ ក្រុមការងារបានទទួលព័ត៌មានមកថា ខាង ក្រុមហ៊ុនកាស៊ីណូហ្រ្គែនដាយមិន ទើបបានរកឃើញសាក សព ជនរងគ្រោះក្នុងគ្រោះអគ្គiភ័យឆេះកាស៊ីណូចំនួនមួយនាក់ នៅ អគារសណ្ឋាគារជាន់ទី១០ ក្នុងចំណុចបន្ទប់ទឹករួម ។ :លុះនៅម៉ោង១៧:២៦ ឡានពេទ្យក៏ទៅបាន ដឹក សពនោះមកមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីធ្វើកោសលបច្ច័យ ។លុះដល់វេលាម៉ោង ១៨ : ១០ យប់ដដែលយោង តាម ការពិនិត្យស្លាកសាកសព ក្រុមការងារទទួលបាន លទ្ធផល គឺជនរងគ្រោះ(សាកសព) គឺស្លាប់ដោយសារឈ្លក់ ផ្សែងភ្លើង បង្កថប់ដង្ហើម ។
សមត្ថកិច្ចបានបន្តថា ដោយសម្គាល់ទៅលើឯកសារមួយ ចំនួន សាកសពគឺមានអត្តសញ្ញាណឈ្មោះ ចាវីវ៉ាត ភឺចាប៉ាល់ ( Chavivat peechapol) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB1916225 ។


សាកសពត្រូវរក្សាទុកក្នុងបន្ទប់រក្សាសាកសពនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត រង់ចាំទំនាក់ទំនងប្រគល់ជូនទៅភាគីថៃ ដើម្បីដឹកយកទៅប្រគល់បន្តដល់ក្រុមគ្រួសារសព ។
សូមរំលឹកថា អគារកាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) និងកាស៊ីណូប៉ោយប៉ែតរីសត( Casino Poipet Resort) នៅប្លុកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ផ្លូវជាតិលេខ៥ នាភូមិប៉ោយប៉ែតនិងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតត្រូវអគ្គិភ័យដែលបង្កពី ទុស្សេ ខ្សែភ្លើងកាលពីម៉ោងជាង១១យប់ខែធ្នូឆ្នាំ២០២២ ដែលបង្ក មហន្តរាយយ៉ាងធំធេង ។
មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសង្គ្រោះ រុករកកម្ពុជា និងថៃបា បិទបញ្ចប់ប្រតិបត្តិការរុករកសពកាលពីល្ងាចថ្ងៃ ទី៣០ខែធ្នូឆ្នាំ២០២២កន្លងមក។
កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ។
ក្នុងនោះទាំងអ្នករបួសនិងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជា ប្រើប្រាស់កម្លាំង១.០០៩នាក់ និងខាងថៃចំនួន២២១នាក់។ ក្នុងចំណោមសាកសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់ម្នាក់, ម៉ាឡេស៉ីម្នាក់, សង្ស័យចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណប្រាំមួយនាក់ (មិនមែនជាតិខ្មែរ) ៕

អត្ថបទដែលជាប់ទាក់ទង