Banner KNP Detail Top

ក្រោយការឃាត់ខ្លួនឧកញ៉ាដីឡូតិ៍ ជា សារ៉ន និងបក្សពួកមួយចំនួន ពលរដ្ឋជាច្រើនរយនាក់ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងឡើងវិញ នៅស្នងការរដ្ឋាននគរបាលខេត្តកំពត

ក្រោយការឃាត់ខ្លួនឧកញ៉ាដីឡូតិ៍ ជា សារ៉ន និងបក្សពួកមួយចំនួន ពលរដ្ឋជាច្រើនរយនាក់ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងឡើងវិញ នៅស្នងការរដ្ឋាននគរបាលខេត្តកំពត

ខេត្តកំពត÷ យោងតាមការឱ្យដឹងពីសមត្ថកិច្ច នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលទទួលរងការចាញ់បោក ក្រុមហ៊ុន ជា សារ៉ន រាប់រយនាក់ បានដាក់ពាក្យបណ្តឹងមកកាន់ស្នងការដ្ឋាននគរបាលឡើងវិញនាពេលនេះ ដោយចោទប្រកាន់ឧកញ៉ា ជា សារ៉ន ម្ចាស់ក្រុមហ៊ុន ជា សារ៉ន គ្រុប ពីបទឆបោក។ ក្នុងចំណោមប្រជាពលរដ្ឋរាប់ពាន់នាក់នេះ មានអ្នកខ្លះបានខ្ចីលុយធនាគារ ហើយអ្នកខ្លះក៏បានយកលុយផ្ទាល់ខ្លួនដើម្បីវិនិយោគជាមួយក្រុមហ៊ុន ដែលគេបានដឹងថា មានទឹកប្រាក់ប្រមាណជិត ៤០លានដុល្លារ។

ប្រជាពលរដ្ឋរាប់រយនាក់ មកពីបណ្តាក្រុងស្រុកទាំង៩ ដែលបានអះអាងថា ចាញ់ល្បិចបោកបញ្ឆោតក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូ ជា សារ៉ន ហើយបានទៅដាក់ពាក្យបណ្តឹងឡើងវិញ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងដើម្បីធ្វើបច្ចុប្បន្នភាព ក្រោយពេលដែល ឧកញ៉ាដីឡូតិ៍ ជា សារ៉ន និងបក្សពួកមួយចំនួន ត្រូវបានឃាត់ខ្លួនសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពត។ តាមការបញ្ជាក់ពីសមត្ថកិច្ច ការដាក់ពាក្យបណ្តឹងឡើងវិញនេះ ដើម្បីធ្វើបច្ចុប្បន្នភាពអ្នកដែលចាញ់បោកក្រុមហ៊ុនពិតប្រាកដដើម្បីផ្ទៀងផ្ទាត់ជាមួយក្រុមហ៊ុន ជៀសវាងមានការក្លែងបន្លំពីជនឈ្លៀតឱកាសមួយចំនួន។ ការធ្វើដូចនេះ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពីចំនួនប្រជាពលរដ្ឋដែលចាញ់បោកពិតប្រាកដ និងបែងចែកថាតើពលរដ្ឋណាខ្លះប្រើប្រាស់លុយធនាគារ ពលរដ្ឋណាខ្លះប្រើប្រាស់លុយផ្ទាល់ខ្លួន ដើម្បីឱ្យក្រុមហ៊ុនទូទាត់សងទៅតាមចំនួនទឹកលុយដែលបានដាក់វិនិយោគជាមួយក្រុមហ៊ុន។

សូមរំលឹកថាកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វិវាទរវាងប្រជាពលរដ្ឋ និងឧកញ៉ាដីឡូតិ៍ ជា សារ៉ន ត្រូវបានលោ ម៉ៅ ធនិន អភិបាលខេត្តកំពត ធ្វើការដោះស្រាយសម្របសម្រួល ដោយតម្រូវឱ្យក្រុមហ៊ុនទទួលខុសត្រូវរាល់បំណុលទាំងអស់របស់ប្រជាពលរដ្ឋជាមួយធនាគារ និងអ្នកមានលុយទាំងអស់ ព្រមទាំងប្រគល់ប្លង់ដីឱ្យពលរដ្ឋវិញ៕

អត្ថបទដែលជាប់ទាក់ទង