Banner KNP Detail Top

ប្រជាពលរដ្ឋខ្មែរប្រុសស្រីចំនួន១២៣នាក់  ឆ្លងដែនខុសច្បាប់ ចូលទៅធ្វើការនៅប្រទេសថៃ ត្រូវបានសមត្ថិច្ចថៃឃាត់ខ្លួន

ប្រជាពលរដ្ឋខ្មែរប្រុសស្រីចំនួន១២៣នាក់  ឆ្លងដែនខុសច្បាប់ ចូលទៅធ្វើការនៅប្រទេសថៃ ត្រូវបានសមត្ថិច្ចថៃឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យៈ  នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣  ប្រជាពលរដ្ឋខ្មែរប្រុសស្រីចំនួន១២៣នាក់ (ក្នុងនោះមានជាតិស្បែកខ្មៅចំនួន ១១នាក់) ឆ្លងដែនខុសច្បាប់ចូលទៅធ្វើការនៅប្រទេសថៃ ត្រូវបានសមត្ថិច្ចថៃឃាត់ខ្លួន  ត្រង់ចំណុចភូមិលេខ៨ បានម៉ៃសុខប្រះសឺត ឃុំមឿងផៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។  ភាគីថៃបានផ្ដល់ពត៌មានពីការឃាត់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃចំនួន ១២៣នាក់ (ស្រី៤៦នាក់ កុមារ០៧នាក់) ក្នុងនោះមានជាតិស្បែកខ្មៅចំនួន១១នាក់ នៅចំណុចភូមិលេខ៨ បានម៉ៃសុខប្រះសឺត ឃុំមឿងផៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចម្ងាយប្រហែលជាង១០គីឡូម៉ែត្រពីព្រំដែន ដោយភាគីថៃមិនបានបញ្ជាក់ពីទីតាំងដែលពលករទាំងនោះលួចឆ្លងកាត់ព្រំដែនឡើយ 

 កម្លាំងនគរបាលការពារព្រំដែនប៉ុស្ដិ៍ចំបក់ចំនួន ០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍បានសហការជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ ចំនួន០៥នាក់បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់សរុបមានចំនួន១៩នាក់ (ស្រី០៧នាក់ កុមារ០៤នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្រ្ដភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលពួកគាត់មកពីខេត្ដចំនួន ០៣គឺ៖  ១-ពោធិ៍សាត់០២នាក់, ២/-បន្ទាយមានជ័យ ១៣នាក់, ៣-ខេត្តតាកែវ០៤នាក់ ។ បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីអនុវត្តនីតិវិធីបន្ដ ៕

អត្ថបទដែលជាប់ទាក់ទង