ថ្ងៃស្អែកនេះ! បញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការ ពាក់ពន្ធ័ករណីហឹង្សារលើភរិយា
ថ្ងៃស្អែកនេះ! បញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការ ពាក់ពន្ធ័ករណីហឹង្សារលើភរិយា
ភ្នំពេញ ; លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់លើ facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា, បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់។ នៅវេលាថ្ងៃស្អែកយើងនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយាកន្លងមក ។ 26.04.23។
សូមបញ្ជាក់ថា, លោក គឹម បញ្ញា អភិបាលរង ក្រុងបូកគោ ខេត្តកំពត ដែលទើបនឹងបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាលផងនោះ បានប្រើអំពើហិង្សា ដ៏សាហាវ ឃោរឃៅ ព្រៃផ្សៃ សំដីជេរបញ្ចោរ ភរិយារបស់ខ្លួន ដោយគ្មានសីលធម៌ ស្របខ្លួនជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ ដែលមានតួនាទីថែមទៀតនោះ។
ការប្រព្រឹត្តរបស់ជននេះ ជាបទល្មើសដែលមានស្ថានទម្ងន់ទោស ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោយពីភរិយា ជាជនរងគ្រោះដោយអំពើឃោរឃៅប្រព្រឹត្តដោយលោកប្ដីរូបនេះ បានបង្ខំចិត្តបង្ហោះរាល់សកម្មភាព លើ facebook ជាសាធារណៈ ដើម្បីឲ្យថ្នាក់លើបានឃើញ សមត្ថកិច្ចមានវិធានការ ។ ភ្លាមៗនោះ មិនទាន់បានជាងមួយម៉ោងផង លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពតបានបញ្ជាក់យ៉ាងដូច្នេះថា, សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហឹង្សារលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់។
ក្រោយមកលោកបង្ហោះមិនបាន 10 នាទីផង ស្រាប់តែ លោក គឹម បញ្ញា បានចូលខ្លួនមកកាន់អធិការនគរបាលក្រុងបូកគោ ទើបលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានបង្ហោះទៀតថា , សូមអរគុណលោក គឹម បញ្ញា ដែលបានមកដល់អធិការក្រុងកំពត ដើម្បីបំភ្លឺករណីហឹង្សារលើភរិយា។
នៅយប់ថ្ងៃខែឆ្នាំដដែល លោកស្នងការបានបញ្ជាក់បន្ថែមថា ក្រោយធ្វើការសាកសួរបំភ្លឺនឹងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថិកិច្ចបានសុំគោលការណ៏ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៏ណែនាំពីឯកឧត្តម ព្រៈរាជអាជ្ញារ សំរេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនិតិវិធីទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយា ។
សូមជម្រាបជូនថា, ដើមហេតុនៃការឃាត់ខ្លួនអភិបាលរងក្រុង រូបនេះ បន្ទាប់ពីភរិយាបានបង្ហោះនូវសារយ៉ាងបែបនេះថា , នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)
ហេតុដូចនេះ សូមបងប្អូនអ៊ុពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រៀបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ ។ នាងខ្ញុំ សូមអរគុណ ។
ទីបំផុត ! លោក គឹម បញ្ញា អភិបាលរងក្រុង បូកគោ ខេត្តកំពត អាចប្រឈមនឹងការបាត់បង់ដំណែង និងជាប់ពន្ធនាគារ ប្រសិនបើតំណាងអយ្យការ យល់ឃើញថាជនរូបនេះមានពិរុទ្ធភាពនៃការប្រព្រឹត្តបទល្មើសជាក់ស្ដែង។ ទោះជាបែបណាក៏ដោយ យើងរង់ចាំតាមដានទាំងអស់គ្នា ខណៈជនសង្ស័យ កំពុងស្ថិតនៅក្នុងការសាកសួររបស់មន្ត្រីនគរបាលយុត្តិធម៌នៅឡើយ ៕