Banner KNP Detail Top

កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណៈផ្លូវល្បឿនលឿនរបស់កម្ពុជាទី៣ ភ្នំពេញ-សៀមរាប នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភា ឆ្នាំ២០២៣នេះ

កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណៈផ្លូវល្បឿនលឿនរបស់កម្ពុជាទី៣ ភ្នំពេញ-សៀមរាប នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភា ឆ្នាំ២០២៣នេះ


ខេត្តសៀមរាប៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ សន្និសីទស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុងសៀមរាប ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា សម្រាប់កម្ពុជា ការអភិវឌ្ឍមានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូចគម្រោងធំ។

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត នៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះដែរ សម្តេចតេជោក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងសម្ពោធបើកការដ្ឋានសាងសង់ផែកុងទីន័រថ្មីមួយទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ ដែលផែថ្មីនេះ អាចឲ្យនាវាប្រមាណជា ៩៣ភាគរយ ដែលចរាចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន ខណៈពេលបច្ចុប្បន្ននេះ មាននាវាប្រមាណតែ១៨ភាគរយប៉ុណ្ណោះដែលអាចចូលចតបាន។
លោក ស៊ុន ចាន់ថុល បន្តថា ជាមួយគ្នានេះ យើងក៏បានសិក្សាផ្លូវរថភ្លើង ដែលបច្ចុប្បន្នមានល្បឿនយឺត ឲ្យទៅជាផ្លូវរថភ្លើងមានល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែត ហើយពីភ្នំពេញទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាមួយគ្នានឹងការសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រនៅខេត្តកែប ក៏បានបញ្ចប់ផងដែរ។ ក្រសួងក៏នៅមានគម្រោងជាច្រើនទៀត ទាំងតូច ទាំងធំ ក្នុងនោះក៏មានគម្រោងផ្លូវល្បឿនលឿនទី៣ សៀមរាប-ភ្នំពេញ ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តទៀត។ ផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ព្រះសីហនុ មានប្រវែង១៩០គីឡូម៉ែត្រ ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២២ ។ ផ្លូវល្បឿនលឿនទី១នេះ បានប្រើប្រាស់ទុនវិនិយោគប្រមាណ២ពាន់លានដុល្លា ៕

អត្ថបទដែលជាប់ទាក់ទង