Banner KNP Detail Top

ចាប់រថយន្តគ្មានពន្ធបានចំនួន ១៦គ្រឿងថែមទៀត នៅសប្តាហ៍នេះ

ចាប់រថយន្តគ្មានពន្ធបានចំនួន ១៦គ្រឿងថែមទៀត នៅសប្តាហ៍នេះ


(ភ្នំពេញ)៖ សប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខ្លួនបាន ចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៦គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង១៥គ្រឿង និងចង្កូតស្តាំ១គ្រឿង។
រថយន្តទាំងនោះរួមមាន៖
១- រថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំ 2010 ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6710
២- រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2AX-7160
៣- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៧
៤- រថយន្តម៉ាក LEXUS CT200H ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០១២
៥- រថយន្តម៉ាក MASDA 2 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ក្រហម ឆ្នាំផលិត ២០១៦
៦- រថយន្តម៉ាក Rx400H ចង្កូត ឆ្វេង ពណ៌ ខ្មៅ ផលិតឆ្នាំ 2006 ពាក់ស្លាកលេខ ភ្នំពេញ 2AN-2025 ។
៧- រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2008 ពាក់ស្លាកលេខ ភ្នំពេញ 2T-9712 ។
៨- រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2BB-8899
៩- រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2U-4932
១០- រថយន្តម៉ាក LEXUS RX 350 ឆ្នាំ ផលិត 2007ពណ៌ ទឹកមាស ចង្កូតឆ្វេង ផ្លាកលេខ ខេមរភូមិន្ទ 02 2-5964
១១- រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007
១២- រថយន្តម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2BF-4439
១៣- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2AE-3991
១៤- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AY-6095
១៥- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ពណ៌ស ស្លាកលេខ កំពង់ចាម 2A-0281
១៦- រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 3300CC
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង