បុរសម្នាក់ ស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ទៅបុកនឹងខឿនថ្មចែកទ្រូងផ្លូវ បណ្តាលឱ្
បុរសម្នាក់ ស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ទៅបុកនឹងខឿនថ្មចែកទ្រូងផ្លូវ បណ្តាលឱ្យដួលខ្ទាតមនុស្សទៅបោកក្បាលនឹងបង្គោលផ្លាកប៉ាណូ
ភ្នំពេញ ៖ កាលពី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងភូមិជ្រៃកោង តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ដំបូងឡើយគេឃើញម៉ូតូធុនធំម៉ាកCBRបើកតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានវ៉ាម៉ូតូជាច្រើនគ្រឿងគួបផ្សំនឹងផ្លូវកោងផងក៏ជ្រុលទៅបុកនឹងខឿនថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលខ្ទាតមនុស្សទៅបោកផ្ទុបនឹងផ្លាកប៉ាណូរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យបានស្លាប់បាត់បង់ជីវិត ហើយរថយន្តសាមុយក៏បានដឹកសពមកកន្លែងកើតហេតុវិញ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានកាតវ៉ាក់សាំងមួយសន្លឹកជាប់នៅនឹងខ្លួនដែលមានឈ្មោះ មិត្រ អុីរ៉ាក់ ជិះម៉ូតូម៉ាក HONDA CBR កម្លាំងម៉ាស៊ីន 250 CC ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ1GY.7291ជិះតែម្នាក់ឯង។
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពឱ្យអ្នកដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕