Banner KNP Detail Top

បុរសម្នាក់ បើករថយន្ដមួយគ្រឿង បានរេចង្កូតទៅបុករថយន្ដមួយគ្រឿងទៀត ដែលចតចោលនៅខាងស្ដាំដៃ ពេញទំហឹង បណ្ដាលឱ្យរងការខូចខាត

បុរសម្នាក់ បើករថយន្ដមួយគ្រឿង បានរេចង្កូតទៅបុករថយន្ដមួយគ្រឿងទៀត ដែលចតចោលនៅខាងស្ដាំដៃ ពេញទំហឹង បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ដមួយគ្រឿងម៉ាក Toyota Matrax ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2U-8105 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សុី)ក៏រេចង្កូតទៅខាងស្ដាំដៃឡើងលើខឿនចិញ្ចើមផ្លូវទៅបុករថយន្ដមួយគ្រឿងម៉ាក Visto ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2N-7930 ដែលចតចោលពេញទំហឹង បណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយ ឯរថយន្ដបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងដែរដែលក្នុងករណីនេះមិនបង្កឱ្យមានមនុស្សរងរបួស ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរផងដែរ ។ ចុងក្រោយភាគីរថយន្ដ Toyota Matrax ព្រមចេញថ្លៃការខូចខាតទៅភាគីរថយន្ដ Visto ដេីម្បីបញ្ចប់រឿង នៅកន្លែងកេីតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង