Banner KNP Detail Top

ក្រពើភ្នំដែលជាសត្វកម្របំផុត ក្នុងពិភពលោក ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងឃុំ ដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង បានប្រទះឃើញ

ក្រពើភ្នំដែលជាសត្វកម្របំផុត ក្នុងពិភពលោក ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងឃុំ ដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង បានប្រទះឃើញ


ភ្នំពេញ៖ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ថា ក្រោយការប្រទះឃើញនេះ ត្រូវបានប្រជាពលរដ្ឋ នាំយកទៅប្រគល់ជូន មន្រ្តីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន រួចហើយផងដែរ។
ក្រពើភ្នំដែលជាសត្វកម្របំផុត ក្នុងពិភពលោក ១ក្បាល ទម្ងន់ ៣,៥ គីឡូក្រាម ប្រវែង ១,១៥ ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងឃុំ ដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង បានប្រទះឃើញ ។

ក្រោយពីបានពិនិត្យ ដោយសហការ ជាមួយមន្រ្តីជំនាញ របស់អង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ Fauna and Flora International ឃើញថា ក្រពើភ្នំខាងលើ គឺជាក្រពើធម្មជាតិ មិនមែន ជាក្រពើ ដែលអង្គការធ្លាប់បានលែងនោះទេ។
មន្រ្តីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងអង្គការ Fauna and Flora International បានយកក្រពើភ្នំ ខាងលើ ទៅលែងនៅទីជម្រកធម្មជាតិវិញ និងសូមថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានយល់ពីតម្លៃ នៃសត្វក្រពើភ្នំ ដែលជាសត្វកម្រ លើពិភពលោក និងកំពុងមានវត្តមានច្រើនជាងគេ នៅប្រទេសកម្ពុជា ផងដែរ។
គួរបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញ ក្នុងប្រទេសកម្ពុជា បានផ្តល់ជាទីជម្រកយ៉ាងល្អ សម្រាប់ការរស់រានរបស់សត្វក្រពើភ្នំ ចាប់ពីតំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ រហូតដល់តំបន់ឆាយរាប នៃប្រព័ន្ធព្រែកកំពង់សោម ស្រុកស្រែអំបិល ខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង