Banner KNP Detail Top

រថយន្ត ១គ្រឿង ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ ២BP-៦២២៨ ត្រូវបានក្រុមចោរបើករត់គេចពីសមត្ថកិច្ចខេត្តព្រះសីហនុ យកមកផ្លុងចោលនៅខេត្តកំពង់ធំ ចំណែកជនសង្ស័យចុះរត់គេចខ្លួនបាត់

រថយន្ត ១គ្រឿង ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ ២BP-៦២២៨ ត្រូវបានក្រុមចោរបើករត់គេចពីសមត្ថកិច្ចខេត្តព្រះសីហនុ យកមកផ្លុងចោលនៅខេត្តកំពង់ធំ ចំណែកជនសង្ស័យចុះរត់គេចខ្លួនបាត់


កំពង់ធំ៖ ករណីនេះកើតឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រភូមិត្នោត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
រថយន្តសេរីទំនើប១គ្រឿងម៉ាកLAND CRUISER(ឡង់ គ្រីសរ័) ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ ២BP-៦២២៨ ផលិតឆ្នាំ២០០៨ ត្រូវបានក្រុមចោរបើករត់គេចពីសមត្ថកិច្ចខេត្តព្រះសីហនុ យកមកផ្លុងចោលនៅខេត្តកំពង់ធំ ចំណែកជនសង្ស័យបានចុះរត់គេចខ្លួនបាត់។

នាថ្ងៃទី២៩ ខែមេសា ឆ្នំា២០២៣នេះ លោកវរ:សេនីយ៍ឯក សន តាល់ អធិការនគរបាលស្រុកតាំងគោក បានបញ្ជាក់ឲ្យដឹងថា ករណីនេះមុខសញ្ញាមិនមែននៅក្នុងដែនសមត្ថកិច្ចខេត្តកំពង់ធំទេ គឺក្រុមចោរលួចរថយន្តពីខេត្តព្រះសីហនុមក ដោយសាតែកម្លាំងរបស់លោកធ្វើការស្ទាក់ឃ្លាំមើល តាមរយៈការផ្តល់ព័ត៌មានពីខាងសមត្ថកិច្ចខេត្តព្រះសីហនុ អំពីភិនភាគរថយន្តនិងផ្លាកលេខ ហើយក៏បានដាក់កម្លាំងតាមគោលដៅ ធ្វើឲ្យជនល្មើសមិនអាចបន្តដំណើរទៅមុខទៀតបាន ហើយជនទាំងនោះបើកយកមកផ្លុងចោលផ្ទះប្រជាពលរដ្ឋ រួចរត់គេចខ្លួនតែម្តង។
រថយន្តនេះ ត្រូវសមត្ថកិច្ចស្រុកតាំងគោក បានប្រគល់ជូនកម្លាំជំនាញព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពង់ធំសម្រាប់បន្តនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង