Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត១គ្រឿង ពាក់ផ្លាកលេខនគរបាល បើកក្នុងល្បឿនលឿន បុក ម៉ូតូ១គ្រឿង បណ្តាលឲ្យ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត១គ្រឿង ពាក់ផ្លាកលេខនគរបាល បើកក្នុងល្បឿនលឿន បុក ម៉ូតូ១គ្រឿង បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ


ខេត្តសៀមរាប៖ យោងរបាយការណ៍នគរបាលចរាចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុច មុខរ៉ូហ្សាណា ស្ថិតនៅលើផ្លូវ ជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង សៀមរាប ។ របាយការណ៍ឲ្យដឹងបន្តថា នៅវេលាម៉ោងខាងលើ មានរថយន្តម៉ាក ម៉ាសស្តាពណ៌ខ្មៅ ពាក់ផ្លាកលេខនគរបាល ២-១២៦០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរមានទិសដៅ ពីកើតទៅលិច។
លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូម៉ាកវ៉េវ ពណ៌ ខ្មៅ ផ្លាកលេខ សៀមរាប 1AH-៣២៤៣ អ្នកបើកបរ ឈ្មោះលឹម ពុទ្ធាវី ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅផ្ទះជួលភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប មានទិសដៅ ពីលិចបត់ឆ្វេងទៅជើង បណ្តាលអោយ ស្លាប់ឈ្មោះ លឹម ពុទ្ធាវី ស្លាប់នៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូ និងរថយន្តខូចខាតធ្ងន់ធ្ងរ។
ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប លោក សោម វីរៈ បានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើត ហេតុ អ្នកបើកបររថយន្តបានបើកបរក្នុងល្បឿនលឿន ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបររូបនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង