Banner KNP Detail Top

បុរសម្នាក់ បេីករថយន្តក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរបាំងថ្មដួលអស់២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជេីង

បុរសម្នាក់ បេីករថយន្តក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរបាំងថ្មដួលអស់២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជេីង


ភ្នំពេញ៖ កាលពី ថ្ងៃទី២ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។
បុរសម្នាក់បេីករថយន្តក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរបាំងថ្មដួលអស់២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជេីង។
មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BN-4163 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយមហាវិថីព្រះសីហនុពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់២កង់ ដោយឡែករថយន្តក្រឡាប់ផ្ងារជេីងច្រងាងៗ ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាយកដុំថ្មវាយទម្លុះកញ្ចក់ដេីម្បីជួយសង្គ្រោះម្ចាស់រថយន្តចេញមកក្រៅដោយមិនរងរបួសនោះទេ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុរួចទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង