Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តឡិចស៊ីស RX300 បុកជាមួយនឹងម៉ូតូ បណ្ដាលឱ្យមនុស្សស្លាប់២នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តឡិចស៊ីស RX300 បុកជាមួយនឹងម៉ូតូ បណ្ដាលឱ្យមនុស្សស្លាប់២នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តកណ្ដាល: ហេតុការណ៍ដ៏រន្ធត់នេះបានកេីតឡេីងនៅ ចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈPTT ផ្លូវលេខ២១ ភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅ រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តឡិចស៊ីស RX300 បុកជាមួយនឹងម៉ូតូ បណ្ដាលឱ្យមនុស្សស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិ21B ទល់មុខការាសសាំងភីធីធីស្ថិតក្នុងភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតពុំទាន់ស្គាល់អត្តសញ្ញាណទេ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិនិងកសាងឯកសារយកវត្ថុតាងទាំងពីរគ្រឿង ទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង