Banner KNP Detail Top

បុរសម្នាក់ បានរងរបួសធ្ងន់ ត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត សូងួន

បុរសម្នាក់ បានរងរបួសធ្ងន់ ត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត សូងួន

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខក្រុមហ៊ុនផែស្ងួត សូងួន តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួត សូងួន បេីកចេញពីក្នុងផែឆ្លងផ្លូវបំណងបត់ទៅកេីតខណៈមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1X 5841 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន មិនប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងពេញទំហឹងបោកខ្ទប់និងរថយន្តបណ្តាលឱ្យរងរបួសធ្ងន់។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីរងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង