Banner KNP Detail Top

រថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង បានបើកយ៉ាងលឿន ជ្រុលទៅបុករថយន្តពីរគ្រឿងបន្តកន្ទុយគ្នា ខណៈដែលកំពុងឈប់ភ្លើងស្តបពណ៌ក្រហម បណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ រងរបួសបាក់ក្ដោងច្រមុះ

រថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង បានបើកយ៉ាងលឿន ជ្រុលទៅបុករថយន្តពីរគ្រឿងបន្តកន្ទុយគ្នា ខណៈដែលកំពុងឈប់ភ្លើងស្តបពណ៌ក្រហម បណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ រងរបួសបាក់ក្ដោងច្រមុះ

ភ្នំពេញ ៖ កាលពី យប់ថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចភ្លើងស្តុបស្ពានអាកាស៥មករា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមប្រភពពីម្ចាស់រថយន្តម៉ាកTS EVG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BT-1861 បានប្រាប់ថា គាត់បានធ្វើដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង
ខណៈមកដល់ចំណុចកើតហេតុខាងលើបានឈប់ភ្លើងស្តុបពណ៌ក្រហម
និងមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក ម៉ាស្ដា BT-50 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BM-1224បើកដោយបុរសវ័យចំណាស់ម្នាក់រួមដំណើរនឹងប្រពន្ធបើកស្របមកពីក្រោយបានឈប់ភ្លើងស្តុបដូចគ្នារង់ចាំភ្លើងខៀវអាលនឹងបត់ឆ្វេង ។ ខណៈពេលនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BA -2222 ធ្វើដំណើរមកពីក្រោយស្របគ្នាយ៉ាងលឿននិងខ្វះការប្រុងប្រយ័ត្នបានជ្រុលមកបុកចំពីក្រោយរថយន្តម៉ាស្ដា BT-5Oពេញទំហឹងនិងរុញបន្តទៅបុករថយន្តមួយគ្រឿងទៀតនៅខាងមុខ បណ្ដាលឱ្យរងការខូចខាតទាំងបីគ្រឿង ដោយរថយន្តបង្កខូចខាតខ្លាំងជាងគេមួយកំណាត់មុខស្ទើរទាំងស្រុងព្រមទាំងធ្វេីឱ្យស្ត្រីវ័យចំណាស់ម្នាក់ដែលរួមដំណើរជាមួយប្ដីរងរបួសបាក់ក្ដោងច្រមុះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង