Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត មួយគ្រឿង បានជ្រុលទៅបុកម៉ូតូមួយគ្រឿង នៅត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនអូសជិត ២០ម៉ែត្រ បណ្ដាលឱ្យ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត មួយគ្រឿង បានជ្រុលទៅបុកម៉ូតូមួយគ្រឿង នៅត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនអូសជិត ២០ម៉ែត្រ បណ្ដាលឱ្យយុវជន២នាក់រងរបួសធ្ងន់

ភ្នំពេញ: កាលពី យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៣ រថយន្ត Lexus LX- 570 មួយ គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកជាមួយម៉ូតូscoopy នៅត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនអូសជិត ២០ម៉ែត្របណ្ដាលឱ្យយុវជនពីរនាក់រងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវ R6 កែងនឹងផ្លូវR5 ក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញរថយន្ត Lexus LX- 570 មួយគ្រឿងពណ៌សពាក់ស្លាកលេខកោះកុង2B-6001ធ្វើដំណើរតាមបណ្ដោយផ្លូវ R5 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូហុងដាscoopy មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1BM-1712ជិះដោយយុវជនពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវR6ពីជើងទៅត្បូងចំពីចំហៀងពេញទំហឹង រួចអូសជិត២០ម៉ែត្របណ្តាលឱ្យយុវជនទាំងពីរនាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ រំពេចនោះគេឃើញបុរសម្នាក់ចេញពីរថយន្តបម្រុងគេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ជាប់។ សមត្ថកិច្ចនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង