Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រថយន្តជាប់ហ្គែរជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរបួសធ្ងន់ស្ត្រី ម្នាក់

គ្រោះថ្នាក់ចរាចរណ៍ រថយន្តជាប់ហ្គែរជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរបួសធ្ងន់ស្ត្រី ម្នាក់ នៅភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។


ស្ត្រីម្នាក់បេីករថយន្តហួសផ្លូវក៏បានបើកថយមកក្រោយវិញ តែដោយរថយន្តជាប់ហ្គែរក៏ជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាត ហើយភ្លាមៗនោះក៏ដាក់លេខបេីកទៅមុខវិញជ្រុលទៅបុកចូលផ្ទះលក់ចាបហួយមួយកន្លែងទៀតនិងរ៉ឺម៉កលក់នំបណ្តាលឱ្យស្ត្រីអ្នកលក់ចាប់ហួយរងរបួសធ្ងន់។

មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បេីករថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BV-8207ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុជាផ្លូវបំបែកជា៣ក៏ជិះហួសផ្លូវដែលត្រូវទៅបន្តិច ហេីយបានបើកថយក្រោយមកវិញ តែដោយសារតែរថយន្តជាប់ហ្គែរក៏ជ្រុលទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យដាច់ត្រចៀកទ្វារ ភ្លាមនោះក៏ដាក់លេខទៅមុខវិញហេីយរថយន្តនៅតែជាប់ហ្គែរក៏ជ្រុលបុកចូលផ្ទះលក់ចាបហួយមួយកន្លែងទៀតនិងរ៉ឺម៉កដឹកទំនិញ(នំកញ្ចប់)ដែលឈប់ដាក់អីវ៉ាន់បណ្តាលឱ្យស្ត្រីអ្នកលក់ចាប់ហួយរងរបួសជេីងធ្ងន់ ហេីយរថយន្តកល់ជាប់ម៉ូតូមួយគ្រឿងទៀតទៅមុខលែងរួច។

ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួល ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ៕

អត្ថបទដែលជាប់ទាក់ទង