Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនម្នាក់ បេីករថយន្តមួយគ្រឿង បំពានភ្លេីងស្តុប បុករះរថយន្តនិងម៉ូតូ

គ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនម្នាក់ បេីករថយន្តមួយគ្រឿង បំពានភ្លេីងស្តុប បុករះរថយន្តនិងម៉ូតូ បណ្តាលឱ្យនារីម្នាក់រងរបួស ចំណែករថយន្តបង្កហេតុ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ នៅ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបនាគបាញ់ទឹក តាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសជនជាតិចិនម្នាក់បានបេីករថយន្តស៊េរីទំនេីបក្នុងល្បឿនលឿនបំពានភ្លេីងស្តុបជ្រុលទៅបុករថយន្តFord Raptor មួយគ្រឿងនិងបន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យនារីម្នាក់រងរបួស ចំណែករថយន្តបង្កហេតុរងការខូចខាតយ៉ាងដំណំ។

មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូកូនទាធ្វេីដំណេីរស្របជាមួយរថយន្តម៉ាក Ford Raptor ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញBK-3087 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសុរាម្រិត ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុដោយភ្លើងស្តុបពណ៌ខៀវទេីបបន្តដំណេីរទៅមុខទៀត ភ្លាមៗនោះស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពាក់ស្លាកលេខ កម្ពុជា I.8.7176 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសុធារសក្នុងទិសដៅពីត្បូងទៅជេីងដោយល្បឿនលឿនទាំងបំពានភ្លេីងស្តុបក៏ជ្រុលទៅបុករថយន្តFord Raptor និងបន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំនិងធ្វេីឱ្យនារីជិះម៉ូតូរងរបួសផងដែរ។ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា ៕

អត្ថបទដែលជាប់ទាក់ទង