Banner KNP Detail Top

ករណីមុខសញ្ញាគប់កញ្ចក់ឡាន ម្នាក់ នៅផ្លូវជាតិលេខ៤ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ករណីមុខសញ្ញាគប់កញ្ចក់ឡាន ម្នាក់ នៅផ្លូវជាតិលេខ៤ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១៤ កក្កដា ២០២៣ ស្រាវជ្រាវមុខសញ្ញាគប់កញ្ចក់រថយន្តពេលយប់ និងបានឃាត់មុខសញ្ញាឈ្មោះ ឆាង ធារ៉ា ហៅង៉ែត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ មកសាកសួរ មុខសញ្ញាខាងលេីបានទទួលស្គាល់និងសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់លេីរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៨-៥៩ ចំណុចស្ពាន ស្ថិតក្នុងភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច កាលពីយប់ថ្ងៃទី ០៧.០៧.២០២៣។


តាមសេចក្តីរាយការណ៍ពីអ្នកបេីកបររថយន្ដឈ្មោះ ញៀន ឋានសួគ៌ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្ដឹងមកសមត្ថកិច្ច ថានៅវេលាយប់នោះ មានជនសង្ស័យម្នាក់មានភិនភាគសម្បុរស សក់បះៗ ឈរដោះអាវ រួចបានយកវត្ថុរឹងចោលមកលេីរថយន្ដដែលបេីកឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៨.៥៩ ចំណុចស្ពានឃុំមហាសាំង។
មុខសញ្ញាដែលធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្តជាមនុស្សប្រេីប្រាស់គ្រឿងញៀន ក្រោយការប្រេីប្រាស់ បុគ្គលនេះមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននោះទេ។
សមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួនសាកសួរនិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្ដនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង