Banner KNP Detail Top

អធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ត្រូវបានរថយន្ដដឹកដីកិនស្លាប់ ពេលកំពុងធ្វើដំណើរទៅបំពេញការងារ នៅភ្នំពេរញ

អធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ត្រូវបានរថយន្ដដឹកដីកិនស្លាប់ ពេលកំពុងធ្វើដំណើរទៅបំពេញការងារ នៅភ្នំពេរញ

(ភ្នំពេញ)៖ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ នៅតាមផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ គង់ គន្ធា ភេទស្រី អាយុ៤០ឆ្នាំ ជាមន្ដ្រីនគរបាល ដែលមានតួនាទីជាអធិការរងនគរបាលខណ្ឌច្បារអំពៅ។ ជនរងគ្រោះជិះម៉ូតូម៉ាក Zoomer-X ពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 1GL-9475 ខណៈរថយន្ដបង្កជាប្រភេទរថយន្ដដឹកដី ពាក់ផ្លាកលេខភ្នំពេញ 3E-1032។ ដោយឡែក សម្រាប់ជនបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត សូមឲ្យវិញ្ញាណក្ខន្ធលោកស្រីវរសេនីយ៍ទោ គង់ គន្ធា បានទៅកាន់ទៅស្ងប់។ សពត្រូវបានយកទៅតម្កល់នៅគេហដ្ឋាន ជិតកន្លែងកើតហេតុ ផ្ទះលេខ២៥ ផ្លូវគ្រីស្តាល់ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង