Banner KNP Detail Top

បុរសម្នាក់ បេីករថយន្តស្ទូចមួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តកូរ៉េចតនៅចិញ្ចើមផ្លូវ ប៉ើងធ្លាក់ចូលក្នុងប្រឡាយ

បុរសម្នាក់ បេីករថយន្តស្ទូចមួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តកូរ៉េចតនៅចិញ្ចើមផ្លូវ ប៉ើងធ្លាក់ចូលក្នុងប្រឡាយ

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ។

មុនពេលកើតហេតុនោះពួកគាត់បានឃើញរថយន្តកូរ៉េ ក្បាលពណ៌ខៀវ មួយគ្រឿងមិនមានស្លាកលេខបើកបរដោយបុរសម្នាក់យកមកចតនៅប្របចិញ្ចើមផ្លូវជាតិលេខ៣ ដោយរថយន្តនោះបានបែកកង់ទៅមុខមិនរួច។លុះក្រោយមកស្រាប់តែមានរថយន្តស្ទូចមួយគ្រឿងក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-5545 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងស្តាំដៃបុកពីក្រោយរថយន្តកូរ៉េពេញទំហឹងប៉ើងធ្លាក់ចូលប្រឡាយផ្លូវខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវកល់ទៅមុខលែងរួច តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ ។

ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ពងទឹកបានចុះមកដល់ រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយគ្នាតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង