បុរសម្នាក់ បើករថយន្ដមួយគ្រឿង រេចង្កូតបុកឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរងការខូចខាត រួចខ្ទៀតរថយន្ដទៅផ្លូវម្ខាងទៀត បណ្ដាលឲ្យតៃកុងរថយន្ដធុនធំ គាបជាប់ក្នុងកាប៊ីន
បុរសម្នាក់ បើករថយន្ដមួយគ្រឿង រេចង្កូតបុកឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរងការខូចខាត រួចខ្ទៀតរថយន្ដទៅផ្លូវម្ខាងទៀត បណ្ដាលឲ្យតៃកុងរថយន្ដធុនធំ គាបជាប់ក្នុងកាប៊ីន
ភ្នំពេញ ៖ ហេតុការណ៍នេះស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ(ទំនប់កប់ស្រូវ) សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២:២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បេីករថយន្ដឡង់គ្រីស័រសេរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2BR-7793 បេីករ៉េចង្កូតបុកឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរងការខូចខាតរួចខ្ទៀតរថយន្ដទៅផ្លូវម្ខាងទៀត ហេីយត្រូវរថយន្ដធុនធំដឹកអូសមួយគ្រឿងពាក់ស្លាកលេខ កំពង់ធំ 3A-2887 បុករថយន្ដបន្ថែមទៀតរួចរ៉េចង្កូតជ្រុលទៅបុកដេីមឈេីមួយដេីមនិងរបង់ឃ្លាំងមួយកន្លែង បណ្ដាលឲ្យតៃកុងរថយន្ដធុនធំគាបជាប់ក្នុងកាប៊ីន ។ ហេតុការណ៍បណ្ដាលឲ្យតៃកុងរថយន្តទាំងពីររងរបួសស្រាល។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕