Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡានបុកគ្នា នៅចំណុចមុខក្រុមហ៊ុនអិលវាយស៊ី ឡូជីស្ទីក ត្រេនស្ព័ត

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡានបុកគ្នា នៅចំណុចមុខក្រុមហ៊ុនអិលវាយស៊ី ឡូជីស្ទីក ត្រេនស្ព័ត តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខក្រុមហ៊ុនអិលវាយស៊ី ឡូជីស្ទីក ត្រេនស្ព័ត តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល។
រថយន្តបែនធុនធំមួយគ្រឿងបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករថយន្តកូរ៉ូឡាពីក្រោយរុញទៅបុករថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
រថយន្តបង្កប្រភេទរថយន្តបែនធុនធំ ពណ៌ខៀវលាយស ពាក់ស្លាកលេខតាកែវ3A 4417 ចំណែករថយន្តរងគ្រោះទី១ ម៉ាកកូរ៉ូលា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប 2A 8147 ទី២ ម៉ាក ព្រួសពណ៌ប្រផះ ពាក់ស្លាកលេខភ្នំពេញ2AV 6949 ។


មុនពេលកេីតហេតុពួកគាត់និងក្រុមគ្រួសារបងប្អូន នាំគ្នាទៅលេងខេត្តកំពត ដោយបេីករថយន្តបន្តគ្នាមុខក្រោយចំនួន៤គ្រឿង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងឆ្លងផ្លូវធ្វេីឱ្យរថយន្តព្រូសដែលបេីកមុខគេបង្អប់ហេីយរថយន្តដែលបេីកខាងក្រោយក៏បន្ថយល្បឿនដូចគ្នា ភ្លាមនោះស្រាប់តែមានរថយន្តបែនធុនធំបេីកបរក្នុងល្បឿនលឿនមកពីក្រោយជ្រុលបុករថយន្តកូរ៉ូឡារុញទៅបុករថយន្តព្រូសរងការខូចខាតទាំង៣គ្រឿង។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុបាញ់ថ្នាំអែបខាង និងធ្វេីការសម្របសម្រួលទៅភាគីទាំងសងខាង៕

អត្ថបទដែលជាប់ទាក់ទង