Banner KNP Detail Top

បុរសម្នាក់ បានបោកក្បាលស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូ ហេីយត្រូវបានរថយន្តមួយគ្រឿង បេីកបុកពេញទំហឹង

បុរសម្នាក់ បានបោកក្បាលស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូ ហេីយត្រូវបានរថយន្តមួយគ្រឿង បេីកបុកពេញទំហឹង

ភ្នំពេញ៖ កាលពី ថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣នេះ បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូហេីយត្រូវបានរថយន្តម៉ាកMG បេីកបុកពេញទំហឹង ចំណុចតាមបណ្តោយផ្លូវ ជាតិលេខ៤ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ សពឈ្មោះ អែម មករា ភេទប្រុសអាយុ៣១ឆ្នាំមុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ន ខេត្តកំពតជិះ ម៉ូតូម៉ាក សង់ឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1IN1843 ។


រថយន្ត បង្កម៉ាកMGពណ៌សពាក់ស្លាកលេខ កម្ពុជា CH SOKNY អ្នកបេីកបរ គេចខ្លួន។

នៅមុនពេលកេីតហេតុ រថយន្ត បង្កម៉ាកMGពណ៌ស បេីកបរក្នុងទិសដៅពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាសគ្នាជាមួយម៉ូតូ ក្នុង ល្បឿនលឿន ពេល មកដល់ កន្លែងកើតហេតុនេះ បានរេចង្កូតទៅបុកម៉ូតូ ចំពីមុខបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់តែម្ដង ក្រោយពេលកេីតហេតុ តៃកុងរថយន្តចុះគេចខ្លួនទៅបាត់។ ម៉ូតូនិងរថយន្ត ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយចំណែកសពប្រគល់ទៅអោយក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង