Banner KNP Detail Top

ស្ត្រីកំពុងពរពោះជិះគ្រប់ខែម្នាក់ ត្រូវបានបុរសជាប្ដី យកកាំបិតចុងស្រួចចាក់ត្រូវប្រអប់ដៃ បណ្ដាលឲ្យរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

ស្ត្រីកំពុងពរពោះជិះគ្រប់ខែម្នាក់ ត្រូវបានបុរសជាប្ដី យកកាំបិតចុងស្រួចចាក់ត្រូវប្រអប់ដៃ បណ្ដាលឲ្យរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ សិ្ថតតាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ស្ត្រីកំពុងពរពោះជិះគ្រប់ខែម្នាក់ ត្រូវបានបុរសជាប្ដីយកកាំបិតចុងស្រួចចាក់ត្រូវប្រអប់ដៃ បណ្ដាលឲ្យរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ បុរសជាប្ដីមានឈ្មោះ ហួត រដ្ឋា អាយុ៥០ឆ្នាំ មានជំងឺប្រចាំកាយ ក្រពះ និងសរសៃប្រសាទ ។


មុនពេលកើតហេតុគេបានឮសំឡេងប្តីប្រពន្ធទាំង២នាក់និយាយគ្នាក្នុងផ្ទះ ។ មួយសន្ទុះក្រោយមក បុរសជាប្ដីបានយកកាំបិតចាក់ទៅលើប្រពន្ធបណ្ដាលឲ្យរងរបួសត្រូវដៃ រួចបុរសជាប្ដីបានព្យាយាមចាប់កូនម្នាក់ទៀតបំរុងអាលអណ្ដាត តែសំណាងល្អ នាងរើបំរះរួចបណ្ដាលឲ្យរងរបួសត្រូវមាត់បន្តិត រួចក៏រត់ចេញពីខាងក្នុងផ្ទះកើតហេតុជាមួយនឹងម្ដាយពោះធំជិតគ្រប់ខែបានស្រែកយំ និងហៅឲ្យគេជួយ ។
ដោយដៃស្រី្តនេះ មានរងរបួស ភ្លាមៗត្រូវបងប្អូនប្រជាពលរដ្ឋបានរត់ទៅជួយដោយមើលឃើញថា ស្ត្រីខាងលើឈាមហូរច្រើនពេកក៏សម្រេចចិត្តដឹកជនរងគ្រោះតាមកង់បីទៅកាន់មន្ទីរភ្លាមៗ ចំណែកបុរសជាប្ដីមានបានរត់ឡើងទៅក្នុងបន្ទប់ដេកលើពូក ។
សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់បានឃាត់ខ្លួនបុរសជាប្ដី យកទៅសួរនាំនៅអធិការនរគបាលខណ្ឌច្បារអំពៅ ចំណែកស្ត្រីជាប្រពន្ធកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង