Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

• កំពង់ឆ្នាំង ៖ ហេតុការណ៍បានកើតឡើង នៅ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ រថយន្តចំនួនពីរគ្រឿងបានបុកគ្នាទាំងកំរោល បណ្ដាលឲ្យមនុស្សម្នាក់រងបួស។


• សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2AW.8767 អ្នកបើកបរឈ្មោះ សាន្ត គឹមសុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បេីកបរពីលិចទៅកើត បានបុកនឹងរថយន្ត១គ្រឿងទៀត ម៉ាកឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ-2P.3389 អ្នកបើកបរឈ្មោះ សូ លីអាន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង (ក្នុងដំណើរខ្វែងទិសគ្នា) បណ្តាលអោយរងរបួមនុស្សម្នាក់(ស្រាល) ៕

អត្ថបទដែលជាប់ទាក់ទង