Banner KNP Detail Top

បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងបើកម៉ូតូតាមផ្លូវត្រូវរថយន្តដឹកអេតចាយមួយគ្រឿងមិនចាំផ្លាកលេខបុកពីក្រោយ

បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងបើកម៉ូតូតាមផ្លូវត្រូវរថយន្តដឹកអេតចាយមួយគ្រឿងមិនចាំផ្លាកលេខបុកពីក្រោយ ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ទៅ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងបើកម៉ូតូតាមផ្លូវត្រូវរថយន្តដឹកអេតចាយមួយគ្រឿងមិនចាំផ្លាកលេខបុកពីក្រោយ ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ទៅ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនខាងលើនេះបើកម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហាពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GS-5606 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង ដឹកអេតចាយ មិនចាំផ្លាកលេខ បើកបរស្របទិសដៅគ្នាជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលឱ្យដួលម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីពេញបានចុះមកស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកអត្តសញ្ញាណអ្នកបើកបរនិងផ្លាកលេខរថយន្តបង្កសម្រាប់ចាត់ការបន្តនៅពេលក្រោយ។
ចំណែកសពជនរងគ្រោះបុរសជនជាតិចិន ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង