Banner KNP Detail Top

ស្ត្រីម្នាក់ជិះម៉ូតូបណ្តេីរស្រែកថា ចោរៗបណ្តេីរក្នុងល្បឿនលឿនជ្រុលដួលបណ្តាលឱ្យ

ស្ត្រីម្នាក់ជិះម៉ូតូបណ្តេីរស្រែកថា ចោរៗបណ្តេីរក្នុងល្បឿនលឿនជ្រុលដួលបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកនៅមន្ទីរពេទ្យភ្លាមៗ

 

ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូបណ្តេីរស្រែកថាចោរៗបណ្តេីរក្នុងល្បឿនលឿនជ្រុលដួលបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្លូវ៦០ម៉ែត្រកែងផ្លូវ៣០ម៉ែត្រទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។


ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GW 5022 ។
មុនពេលកេីតហេតុគេបានឃេីញស្ត្រីរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនហេីយស្រែកថាចោរៗលុះមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលដួលបោកទៅនិងថ្នល់បណ្តាលឱ្យរងរបួសធ្ងន់សន្លប់បាត់បង់ស្មារតី។
ជនរងគ្រោះត្រូវបានជនសង្ស័យមួយក្រុមធ្វេីសកម្មភាពឆក់កាបូបស្ពាយបានសម្រេចពីចំណុចមុខផ្សារទួលពង្របន្ទាប់មកជនរងគ្រោះក៏ជិះម៉ូតូដេញតាមនឹងស្រែកថាចោរៗតាមក្រោយដេីម្បីឱ្យជួយស្ទាក់រហូតដួលខ្លួនឯងតែម្តង។ ចំពោះសម្ភារៈបាត់បង់នោះ គ្មាននរណាអាចបញ្ជាក់បានទេខណៈជនរងគ្រោះសន្លប់បាត់បង់ស្មារតីបាត់ទៅហេីយ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងមកទទួលយកទៅសង្គ្រោះចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនមកទទួលយកទៅវិញ។
យេីញសង្កេតឃេីញថា ជារៀងរាល់ថ្ងៃបទល្មេីស លួចឆក់ ប្លន់កំពុងតែកេីតឡេីងស្ទេីរតែរៀងរាល់ថ្ងៃ ដូច្នេះសូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង