Banner KNP Detail Top

ស្លាប់ម្នាក់របួស២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ស្លាប់ម្នាក់របួស២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តអាល់ហ្វាដ បុកជាមួយរថយន្តដឹកកម្មករ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តអាល់ហ្វាដ បុកជាមួយរថយន្តដឹកកម្មករ បណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួស២នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចស្រុកបានអោយដឹងថា អ្នកបើករថយន្តTOYOTA ALPHARD ដែលស្លាប់មានឈ្មោះ តូច សំណាង អាយុ៤០ឆ្នាំ រស់នៅឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិទំពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តដឹកកម្មករកម្មការិនីអត់ស្គាល់អត្តសញ្ញាណនោះទេ៕

អត្ថបទដែលជាប់ទាក់ទង