Banner KNP Detail Top

ម៉ូតូបុកម៉ូតូ បណ្តាលឲ្យរបួ…ស…ធ្ង…ន់…ម្នាក់ …ស្លា…ប់…ម្នា…ក់

ម៉ូតូបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្លាប់ម្នាក់ នៅស្រុកបសេដ្ឋ


កំពង់ស្ពឺ៖ម៉ូតូពីរគ្រឿងបើកបញ្ច្រាស់ទិសបានបុកគ្នានៅលើផ្លូវក្រាលកៅស៊ូ បណ្តាលអោយភាគី ម្នាក់រងរបួសធ្ងន់ ម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ។
ករណីនេះ បានកើតឡើងនៅល្ងាចថ្ងៃទី5 ខែធ្នូឆ្នាំ2023 នៅលើផ្លូវក្រាលកៅស៊ូផ្សារ ស្លាបលែង ទៅផ្សារត្រពាំងផុង ត្រង់ចំណុចភូមិខ្នាតានង់ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្កកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម 125CC ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ1Z-5590 បើកបរដោយឈ្មោះ ឆាយ គីមឡា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បេីកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៨ ពាក់ផ្លាក់លេខកណ្ដាល1R-8965 បើកបរដោយឈ្មោះ ម៉ុន សេងលី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឬស្សីវាល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ខូចខាតម៉ូតូ០២គ្រឿងធ្ងន់។


ចំពោះអ្នករបួសត្រូវបានបងប្អូនបញ្ជូនទៅមន្ទីរពេទ្យ24ម៉ោងផ្សារស្លាបលែងហើយបន្ដបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកគងពិសី
ឈ្មោះ ម៉ុន សេងលី ប្រុស ត្រូវបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅពេទ្យ
ចំពោះវត្ថុតាងម៉ូតូខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារដើម្បីដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង