គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ បុកគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លា…ប់ភ្លាមៗនៅនឹងកន្លែង

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ បុកគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង


ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ បុកគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីយប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣ ចំណុចមុខបុរីពិភពថ្មីគម្រោងទី១ លើផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពមានឈ្មោះ មាស គង់ អាយុ៣១ឆ្នាំ រស់នៅខេត្តស្វាយរៀង។

នៅមុនពេលកើតហេតុរូបគាត់បានឃើញបុរសរងគ្រោះម្នាក់ បានបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AU-0075 បើកចេញពីក្នុងភូមិតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ខណៈបើកមកដល់ចំណុចកើតហេតុ បានជិះឆ្លងផ្លូវ ស្របពេលមានរថយន្តស៊េរីទំនើបម៉ាកតូយ៉ូតាឡង់គ្រីស័រ ពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជា R.S.1206 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយជនបរទេស៣នាក់ទៀត បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុមិនបង្អង់ ក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូបោកក្បាល នៅនឹងផ្លូវស្លាប់ភ្លាមៗ ហើយរថយន្តបង្កបានបន្តល្បឿន បើករត់គេចខ្លួនបាត់ស្រមោល ទាំងដែលដាច់ផ្លាកលេខជាប់នៅនឹងម៉ូតូ។

សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុរួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើកំណត់ហេតុ យកម៉ូតូជនរងគ្រោះទៅរក្សាទុក ចំណែកសពធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង