Banner KNP Detail Top

មនុស្ស០៣នាក់បានស្លា…ប់..និងរ..បួស..ធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា

មនុស្ស០៣នាក់បានស្លាប់និងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា


ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នានាក្បែរកន្លែងកើតហេតុ នៅស្រុកបាកាននិងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នេះថា យ៉ាងហោចមានមនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់០២ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥ ។

ហេតុការណ៍លើកទី១. បានកើតឡើងស្ថិតនៅភូមិ.ឃុំស្វាយដូនកែវ ស្រុកបាកានខេត្តពោធិ៍សាត់ រវាងអ្នកបើកបររថយន្តប្រភេទបែនម៉ាក ហ៊ីណូ ពណ៌ស គ្មានស្លាកលេខ ឈ្មោះ ផុន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលរគាំង ឃុំអូរប៉ោង ស្រុកបាកាន លុះមកដល់កន្លែងកើតហេតុ បានបុកអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 2506 បណ្ដាលឲ្យឈ្មោះ ហឿន លឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន(អ្នកបើកបរម៉ូតូ)ស្លាប់ និងអ្នករួមដំណើរឈ្មោះ ឈួន លីម ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំជាមួយគ្នា(របួសធ្ងន់) ។

ហេតុការណ៍លើកទី២. បានកើតឡើងស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ រវាងអ្នកបើកបររថយន្តសណ្ដោងរុឺម៉កម៉ាក ហ៊ីយ៉ានដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង់ចាម 3D 0385(គេចខ្លួន)បានរេចង្កូតបុករថយន្តចតលើចិញ្ចឹមផ្លូវម៉ាក សាំយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2N 8986 បណ្ដាលឲ្យឈ្មោះ ធូ ចាន់ដារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ(ស្លាប់)។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកបើកបររថយន្តប្រភេទបែន បានជ្រុលបុកអ្នកជិះម៉ូតូ បណ្ដាលឲ្យអ្នកជិះម៉ូតូ(ស្លាប់)និងអ្នករួមដំណើរ(របួសធ្ងន់)និងអ្នកបើកបររថយន្តសណ្ដោងរុឺម៉ក និងរថយន្តចតលើចិញ្ចឹមផ្លូវ(ស្លាប់)ម្នាក់ដែរនោះ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោក បានឲ្យដឹងដែរថា បញ្ហាខាងលើនេះ កំពុងបន្តនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង