Banner KNP Detail Top

អតីតតារាកំប្លែង សម្បូរស្នេហ៍ នាយ ចឺម នាពេលថ្មីៗនេះ ស្រាប់តែធ្វើឱ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗ ស្រាប់តែចេញឈ្មោះរូបលោក បានត្រូវ…..

អតីតតារាកំប្លែង សម្បូរស្នេហ៍ នាយ ចឺម នាពេលថ្មីៗនេះ ស្រាប់តែធ្វើឱ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗ ស្រាប់តែចេញឈ្មោះរូបលោក បានត្រូវ…..

 
ភ្នំពេញ៖ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍នោះ គឺការរំលឹករឿងអាស្រូវចាស់ៗ ពាក់ព័ន្ធនឹងរឿងដែលត្រូវគេវាយ និងរឿងស្នេហាផ្លាស់ប្តូរញឹកញាប់ទៅវិញ។

អតីតតារាកំប្លែង សម្បូរស្នេហ៍ នាយ ចឺម នាពេលថ្មីៗនេះស្រាប់តែធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗស្រាប់តែចេញឈ្មោះរូបលោក បានត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ «ធិបឌិន្ទ» ។

ទោះជាយ៉ាងណាមុននេះគេបានឃើញគណនីយមួយចំនួនដែលស្និទ្ធនឹងតារាចម្រៀងនាយចឺមបានបង្ហោះសារ«អបអរសាទរប្អូន ចឺម ដែលត្រូវបានត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ»។ ដោយឡែក ក្រោយការបង្ហោះនេះមានការសាទរយ៉ាងច្រើនពីសំណាក់មហាជនផងដែរ ។ មិនត្រឹមតែនាយចឺមទេដែលទទួលបានការប្រោសប្រទាន ក៏មានបុគ្គលសំខាន់ៗជាច្រើនទៀតដែលទទួលបានគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រដែរ ដូចជាលោក ហេង ឡុង ខាន់ សុផល ជាដើម ។ ក្នុងនោះផងដែរតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម មានឈ្មោះជាផ្លូវការ «សុខ មេសា» មានទឹកដមសំឡេងផ្អែមស្រទន់ ស្គាល់លោកតាមរយៈបទចម្រៀងល្បីៗជាច្រើនបទ រាល់បទចម្រៀងរបស់លោកតែងអង្រួនចិត្តអ្នកគាំទ្រជាច្រើន ដោយមានការចូលរួមសកម្មភាពជាច្រើនក្នុងកិច្ចការសង្គមសប្បុរសធម៌កន្លងមក ទើបតារាចម្រៀងវ៏យក្មេងរូប ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «ធិបឌិន្ទ» ពីព្រះមហាក្សត្រ ។
អ្វីដែលជាការបញ្ចេញយោបល់លើបណ្តាញសង្គមនោះគឺការវែញែកចែកចាយនូវសំណេរ និងខ្លឹមសារមួយចំនួនដែលហាក់ឌឺដងឲ្យនាងចឺមដែលទទួលបានមេដាយនេះ។ អ្នកខ្លះបានរំលឹកអំពីរឿងរ៉ាវដែលនាយធ្លាប់ពាក់ព័ន្ធនឹងសង្សារគេហើយត្រូវបានគេតាមវាយ ខណៈដែលអ្នកខ្លះរំលឹកពីរឿងរ៉ាវផ្លាស់ប្តូរស្នេហាដូចដូរខោអាវនោះ៕

អត្ថបទដែលជាប់ទាក់ទង