គ្រោះថ្នាក់ដ៏កម្រនេះ! រថភ្លើងដឹកប្រេងឥន្ធនៈ ក្រុមហ៊ុនតេលា បុកគ្នាជាមួយ រថយន្តធុនធំដឹកថ្ម ប៉ើងក្រឡាប់ កំពប់ហូរប្រេង និងរងការខូចខាត យ៉ាងធ្ងន់ធ្ងរ
គ្រោះថ្នាក់ដ៏កម្រនេះ! រថភ្លើងដឹកប្រេងឥន្ធនៈ ក្រុមហ៊ុនតេលា បុកគ្នាជាមួយ រថយន្តធុនធំដឹកថ្ម ប៉ើងក្រឡាប់ កំពប់ហូរប្រេង និងរងការខូចខាត យ៉ាងធ្ងន់ធ្ងរ
បាត់ដំបងៈ ករណីគ្រោះថ្នាក់ ចរាចរណ៍ រវាងរថភ្លើងដឹកប្រេង ជាមួយនឹងរថយន្តដឹកថ្ម បង្កការកកស្ទះនេះ បានកើតឡើង នៅ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចកំណាត់ផ្លូវបំបែក រវាងរថភ្លើង និងផ្លូវហាយវ៉េ វាងក្រុង ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
មុនពេលកើតហេតុ គេឃើញភ្នាក់ងារធ្វើសញ្ញាចរាចរណ៍ របស់រថភ្លើង បានទម្លាក់ បារ៉ាស់សន្សឹមៗ និងបានបន្លឺសំឡេងផ្លុំកញ្ចែ ប្រាប់ហាមមិនឲ្យរថយន្តឆ្លងកាត់ដែរ តែភាគីខាងរថយន្ត ហាក់មិនខ្វល់ និងរឹតតែបង្កើនល្បឿន ឲ្យរួចផុត ប៉ុន្តែបែរជាបុកគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង ចាក់ថ្មរាយប៉ាយ កកស្ទះផ្លួវ លើគន្លងផ្លូវភ្លោះ ផ្នែកខាងឆ្វេងជាច្រើនម៉ោង ចំណែកឯរថភ្លើង បានប៉ើងខ្ទាតធ្លាក់ចូល ក្នុងប្រឡាយក្បែរផ្លូវ បានប៉ើងធ្លាក់ស៊ីទែន ប្រេង ចុះមកដីមួយស៊ីទែន និងមួយស៊ីទែនទៀត ខ្ទាតចាកចេញពីគន្លងផ្លូវ កល់នឹងក្បាលរថភ្លើង (ប្រេងម៉ាស៊ូតពេញ) ថែមទាំងបង្កឲ្យដែកតួផ្លូវរថភ្លើង រមូរវៀចជាច្រើនម៉ែត្រផងដែរ សំណាងល្អ ដែលមិនបង្កឲ្យផ្ទុះឆេះឡើង។
ពលរដ្ឋដែលឃើញហេតុការណ៍ដំបូង បានបញ្ជាក់បន្តថា រថយន្តដែលមិនខ្វល់ ស្តាប់ស៊ីផ្លេរថភ្លើង ពីចម្ងាយ និងមិនគោរពភ្នាក់ងារធ្វើសញ្ញាចរាចរណ៍ ផ្លុំកញ្ចែ បានធ្វើដំណើរ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង។ រីឯខាងរថភ្លើង បានធ្វើដំណើរ ពីទិសខាងលិច ទៅខាងកើត ក្នុងទិសដៅពីខេត្តបន្ទាយមានជ័យ ទៅរាជធានីភ្នំពេញ ដឹកប្រេងម៉ាស៊ូតពេញៗ រាប់ម៉ឺនលីត្រ ក្នុងមួយស៊ីទែនៗ ។
គ្រោះថ្នាក់ដ៏កម្រនេះ ក្រៅពីបានបង្កការខូចខាត ដល់យានយន្ត ជា មធ្យោបាយទាំងពីរ យ៉ាងធ្ងន់ធ្ងរ នៅមានបង្កការរងរបួសស្រាល អ្នកបើកបរថភ្លើង ម្នាក់ ថែមទៀត មានឈ្មោះ សយ សម្បត្តិ អាយុ ៥៧ ឆ្នាំ ចំពោះអ្នកបើកបរខាង ភាគីរថយន្ត ត្រូវសមត្ថកិច្ចនាំខ្លួន ៕