Banner KNP Detail Top

បុរសម្នាក់ ជាបុគ្គលិកប្រមូលសំរាមក្រុមហ៊ុនសុីនទ្រី សង្ស័យងងុយដេកបានធ្លាក់ពីលេីរថយន្តចូលក្រោមកង់ កិនស្លាប់ភ្លាមៗនៅនឹងកន្លែង

បុរសម្នាក់ ជាបុគ្គលិកប្រមូលសំរាមក្រុមហ៊ុនសុីនទ្រី សង្ស័យងងុយដេកបានធ្លាក់ពីលេីរថយន្តចូលក្រោមកង់ កិនស្លាប់ភ្លាមៗនៅនឹងកន្លែង


ភ្នំពេញ ៖ កាលពី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចលើផ្លូវលេខ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុរសម្នាក់ជាបុគ្គលិកប្រមូលសំរាមក្រុមហ៊ុនសុីនទ្រី សង្ស័យងងុយដេកបានធ្លាក់ពីលេីរថយន្តចូលក្រោមកង់កិនស្លាប់ភ្លាមៗនៅនឹងកន្លែង ។
សពរងគ្រោះមានឈ្មោះ ហឿន សុខហួយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកប្រមូលសំរាមក្រុមហ៊ុនស៉ីនទ្រី(វេនយប់) មានទីលំនៅភូមិព្រៃទទឹក ឃុំព្រៃទទឹក ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែករថយន្តបង្កម៉ាក HINO ពណ៌លឿង គ្មានស្លាកលេខ(របស់ក្រុមហ៊ុនស៉ីនទ្រី) ។
មុនកេីតហេតុ ជនរងគ្រោះ និងក្រុមការងារមានប្រមាណ៣នាក់ទៀតបានអង្គុយនៅលើកាងក្រោយនៃរថយន្តសុីនទ្រីខាងលេី ខណៈរថយន្តកំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧ ស្រាប់តែជនរងគ្រោះធ្លាក់ពីលេីរថយន្តចូលកង់ក្រោយកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុតែម្ដង ។ ចំណែកតៃកុង រថយន្តឃេីញសភាពបែបនេះ ក៏ភ័យចុះពីលេីរថយន្តគេចខ្លួនបាត់ស្រមោលទៅ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីដោះស្រាយបន្ត។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង