Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់កូនស្រី កូនប្រុសរបួសមធ្យម ឪពុករបួសធ្ងន់ នៅផ្លូវ៦០ម៉ែត្រ រថយន្តបង្កបើករត់បាត់

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់កូនស្រី កូនប្រុសរបួសមធ្យម ឪពុករបួសធ្ងន់ នៅផ្លូវ៦០ម៉ែត្រ រថយន្តបង្កបើករត់បាត់


(ភ្នំពេញ) ៖ កាលពី យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ហេតុការណ៍ដ៏រន្ធត់នេះ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧(ខាងកេីតថ្នល់) ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (នៅទល់មុខចំណុចកេីតហេតុឃេីញមានកាមេរ៉ាសុវត្ថិភាពបំពាក់លេីបង្គោលភ្លេីង អាចថតសកម្មភាពនិងស្លាកលេខរថយន្តពណ៍សនោះបានជាមិនខាន) ។

ជនរងគ្រោះទាំងបីនាក់ត្រូវបានប្រជាពលរដ្ឋហៅកង់បីដឹកទៅពេទ្យ ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ចំណែកក្មេងស្រីរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យគន្ធបុប្ផាដែរ ក្រុមគ្រូពេទ្យក៏បានព្យាយាមសង្គ្រោះតាមលទ្ធភាពដែរ តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកបានផុតដង្ហេីមស្លាប់ទៅហេីយ មិនអាចជួយសង្គ្រោះជីវិតបានទេ ។

បុរសឈ្មោះ សោម សីហាក់ អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ ជាអ្នកបេីកម៉ូតូអាគប់ CUP-50 ស៊េរីចាស់ ពណ៍ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 1AV-8317 ដឹកកូនប្រុសម្នាក់ជិះខាងមុខឈ្មោះ សោម សុវណ្ណបញ្ញា អាយុ៤ឆ្នាំ រងរបួសបែកក្បាល និងពកក្បាលពីក្រោយ ចំណែកកូនស្រីម្នាក់ទៀតជិះឱបចង្កេះពីក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ១១ឆ្នាំ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ សពកំពុងតម្កល់ធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង